Connect with us

ព័ត៌មានជាតិ

ជប៉ុននៅតែបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ពិសេសលើជំនាញបច្ចេកទេសវិជ្ជាជីវៈ

បានផុស

នៅ

រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ស្របទៅតាមទស្សនវិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអិណូ អាត់ត្សឹស៉ី (UENO Atsushi ) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសជប៉ុនគឺជាប្រទេសទី១ ដែលបានផ្តល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលរហូតមកដល់ពេលនេះ អតីតសិស្ស និស្សិតអាហារូបករណ៍ជប៉ុនមួយចំនួនបាននិងកំពុងបម្រើការនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី និងកំពុងកាន់តួនាទីសំខាន់នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដែលបានដំឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុនក៏បានសន្យាបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ជាក់ស្តែងតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាឱ្យទៅសិក្សានៅប្រទេសជប៉ុន ការបណ្ដុះបណ្ដាលជំនាញនៅក្នុងប្រទេស ដែលបាននិងកំពុងក្លាយជាស្ពានចម្លងដ៏សំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ។

ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដើម្បីពង្រឹងចំណេះ ជំនាញដល់សិស្សនិស្សិតខ្មែរ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសម័យថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុននៅកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់សិស្ស និស្សិតកម្ពុជាដែលកំពុងសិក្សាបច្ចេកទេស និងធ្វើការនៅក្រុមហ៊ុនជប៉ុន ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញបច្ចេកវិទ្យាថ្មីៗបន្ថែមពីក្រុមហ៊ុនទាំងនោះ។

លើសពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាអំពីប្រព័ន្ធបញ្ជូនពលករជំនាញ និងកម្មសិក្សាការីពីកម្ពុជាទៅប្រទេសជប៉ុន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់ពលករជំនាញ និងកម្មសិក្សាការីដែលកំពុងធ្វើការនៅប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរាជទូតជប៉ុនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយស្ថានទូតជប៉ុន ក្រុមហ៊ុនជប៉ុន និងសមាគមអាជីវកម្មជប៉ុនដែលមានវត្តមាននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

 ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ណាតូ ថា សំណើសុំអាវុធពីសំណាក់ អ៊ុយក្រែន ប្រើលើសមរភូមិប្រយុទ្ធគឺ​លើសសមត្ថភាពផលិតរបស់សម្ព័ន្ធមិត្ត

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកបន្ទាយមាស ស្រូវ​លក់បាន​តម្លៃ​ចាប់ពី ១២០០ រៀលទៅ ខណៈ​មួយ​ឆ្នាំ​ធ្វើ​បាន​ ២ ទៅ ៤ ដង

ជីវិតកម្សាន្ដ២ ម៉ោង មុន

យក់ ឋិតរដ្ឋា សុខៗ ស្រាប់តែពោលពាក្យស្រលាញ់ស្អប់ ធ្វើឲ្យអ្នកគាំទ្រឆ្ងល់គ្រប់គ្នា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

Sokha Hotels

ព័ត៌មានពេញនិយម