Connect with us

ព័ត៌មានជាតិ

ចរចាជាមួយ​គ្រួសារអាមេរិកជាង ០៣ ឆ្នាំ ទើប​អាច​នាំ​វត្ថុ​បុរាណខ្មែរ​មក​មាតុភូមិ​វិញ​បាន​

បានផុស

នៅ

វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។​ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ និងកន្សៃទូកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជានៅចុងខែកុម្ភៈ ឬដើមខែមីនា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រគល់ជូនវត្ថុវបុរាណខ្មែរមកកម្ពុជាវិញនេះ គឺបន្ទាប់ពីដំណើរការចរចារអស់ជាង៣ឆ្នាំ ជាមួយក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord)។

លោក Latchford ដែលបានទទួលមរណភាពនៅខែសីហាក្នុងអាយុ ៨៩ ឆ្នាំត្រូវបានគេចោទប្រកាន់ថាបានទទួលវត្ថុបុរាណតាមរយៈអ្នករត់ពន្ធកម្ពុជា​ និងថៃនៅទសវត្ស ១៩៥០ និង ១៩៦០។

នៅខែវិច្ឆិកាឆ្នាំ ២០១៩ លោកត្រូវបានការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុង​ញូវយ៉ក​ចោទប្រកាន់ពីបទក្លែងបន្លំវិក័យប័ត្រ និងឯកសារផ្សេងទៀតក្នុងការលក់វត្ថុបុរាណទៅសារមន្ទីរ ផ្ទះដេញថ្លៃ និងអ្នកលក់វត្ថុសិល្បៈ។

លោក ហាប់ ទូច រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់កម្ពុជាថ្មីថា ជាការពិតកម្ពុជាចង់បានការវិលត្រឡប់របស់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញឆាប់បំផុត ក៏ប៉ុន្តែយោងទៅលើស្ថានភាពជំងឺកូវីដ-១៩ ពិសេសនៅតំបន់អឺរ៉ុបដែលមានការបិទប្រទេសជាដើម ដូចនេះនីតិវិធី និងការរៀបចំឯកសារស្នើនាំចេញអ្វីផ្សេងៗមានការលំបាក និងចំណាយពេលយូរ។

លោក ហាក់ ទូច មានប្រសាសន៍ថា៖ “អ៊ីចឹងហើយយើងសង្ឃឹមទុក បើមិនមានការរាំងស្ទះអ្វីធំដុំទេ គឺសង្ឃឹមថា វត្ថុបុរាណខ្មែរទាំងនោះនឹងមកដល់កម្ពុជានៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២១ ឬក៏យូរជាងនេះ ដោយសារសម័យ​កូវីដ-១៩ ធ្វើឱ្យយើងពិបាកក្នុងការប៉ាន់ស្មាន និងកំណត់ពេលវេលាច្បាស់លាស់នេះណាស់។”

លោក ហាក់ ទូច បានបញ្ជាក់ថា ការដឹកជញ្ជូនវត្ថុបុរាណខ្មែរទាំងនោះមកកម្ពុជាវិញ គឺជាការចំណាយរបស់ភាគីដែលកំពុងកាន់កាប់ ដោយពេលនេះភាគីកម្ពុជាកំពុងរៀបចំឯកសារ និងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនតាមយន្តហោះ។

លោក ហាក់ ទូច លើកឡើងថា៖ “កម្ពុជាចង់រៀបចំពិធីប្រគល់ និងទទួលវត្ថុបុរាណខ្មែរនេះជាផ្លូវការ ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាមានលទ្ធភាពក្នុងការចរចា និងទាមទារមកវិញនូវវត្ថុបុរាណដ៏ច្រើននេះ អ៊ីចឹងហើយ យើងចង់រៀបចំពិធីមួយ ដើម្បីផ្សព្វផ្សាយ និងទទួលនូវបុព្វបុរស ព្រលឹងដូនតាយើងដែលបានឃ្លាតឆ្ងាយយូរមកហើយ។ ទីពីរយើងចង់ផ្សព្វផ្សាយឱ្យពិភពលោកបានដឹង និងចង់បញ្ជូនសារដល់អ្នកដែលបានកាន់កាប់នូវវត្ថុបុរាណខ្មែរ សូមប្រគល់បញ្ជូនវិលត្រឡប់មកកម្ពុជាវិញផង​។”

លោក ហាក់ ទូច បន្ថែមថា៖ “រដ្ឋាភិបាលកម្ពុជានឹងរៀបចំបណ្ណសរសើរ និងថ្លែងអំណរគុណ ដល់អ្នកប្រគល់វត្ថុបុរាណកម្ពុជាមកកម្ពុជាវិញដើម្បីជាការតបស្នងដែលពួកគាត់មានសុឆន្ទៈធ្វើការជាមួយកម្ពុជា និងប្រគល់វត្ថុបុរាណខ្មែរទាំងនោះត្រឡប់មកកម្ពុជាវិញ”។

លោកមានប្រសាសន៍ថា វត្ថុបុរាណទាំងនេះគឺជាផ្នែកមួយនៃការប្រមូលដ៏អស្ចារ្យបំផុតនៃបេតិកភណ្ឌវប្បធម៌ខ្មែរនៅខាងក្រៅប្រទេសកម្ពុជា​ ហើយនឹងត្រូវបានដាក់តាំងពិព័រណ៍នៅភ្នំពេញនៅសារមន្ទីរជាតិនៅពេលដែលវត្ថុទាំងអស់ត្រូវបានប្រគល់មកវិញ។ ដូចនេះពិធីទទួលវត្ថុបុរាណទាំងនោះអាចនឹងប្រព្រឹត្តទៅនៅសារមន្ទីរជាតិ ឬក៏នៅទីស្ដីការគណរដ្ឋមន្ត្រី ឬក៏នៅវិមានសន្តិភាពតាមស្ថានភាពជាក់ស្ដែង ដូចអ្វីដែលកម្ពុជាធ្លាប់រៀបចំកន្លងមក។

លោក ហាក់ ទូច មានប្រសាសន៍ថា ការបាត់បង់វត្ថុបុរាណនេះជាបញ្ហាសាកល មិនមែនមានតែចំពោះកម្ពុជាទេ ហើយកម្ពុជាបានប្រើគ្រប់មធ្យោបាយដើម្បីទាមទារយកកវត្ថុបុរាណរបស់ដូនតាខ្លួនវិញពីបរទេស។

លោកមានប្រសាសន៍ថា៖ “ដំណោះស្រាយដ៏ល្អបំផុតគឺការចរចា ដោយយើងមិនចង់ប្រើវិធីប្ដឹងទេ ព្រោះការប្ដឹងនេះមានភាពស៊ាំញ៉ាំច្រើន ព្រមទាំងត្រូវការការធនធាន និងចំណាយពេលវេលាច្រើន។ ខ្ញុំមាន សុទិដ្ឋិនិយម ថានឹងមានការប្រគល់ជូននូវវត្ថុបុរាណខ្មែរដទៃទៀតមកកម្ពុជាវិញ។”

កាលពីខែឧសភា ឆ្នាំ២០១៥ សារមន្ទីរអាមេរិ​កាំង The Cleveland Museum of Art ​បាន​ប្រគល់​វត្ថុ​បុរាណ​រូប​ហនុមាន​ ​គឺ​ជា​រូប​ចម្លាក់​ធំទី​៦​ហើយ​ដែល​ត្រូវ​បាន​បញ្ជូន​ពី​សហ​រដ្ឋ​អាមេរិក​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់​គេ​លួច​ចេញ​ពី​ប្រាសាទ​កោះកេរ​ ដែល​កសាង​ឡើង​នា​សត​វត្សរ៍ទី​១០ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤។

កាលពីខែឧសភា ឆ្នាំ២០១៣ សារមន្ទីរ មេត្រូប៉ូលីតែន (Metropolitan Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ រូបបដិមាខ្មែរមកឲ្យ កម្ពុជាវិញក្រោយពីមានការពិភាក្សា ជាច្រើនលើកជាមួយ ទីស្តីការគណរដ្ឋមន្រ្តី។ រូបបដិមាថ្មពីរ មានឈ្មោះថា “បនទវៈ លុតជង្គង់” ឬ “ជាអ្នកបំរើ លុតជង្គង់” នេះ គឹជាផ្នែកមួយនៃរូបបដិមាមួយក្រុម ដែលតំណាងឲ្យការប្រយុទ្ធ តស៊ូដ៏ល្បីល្បាញរវាង ភីម (Bhima) និង ឌូរីយោដាន (Duryodhana) នៃរឿងព្រេង មហាភារតៈ (Mahabharat) ដែលត្រូវបានគេលួចចេញ ពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុង ប្រទេសកម្ពុជា នាទស្សវត្សរ៍ទី៧០ និងបញ្ជូនចេញទៅសារមន្ទីរ និងការសន្សំទុកឯកជននានជុំវិញពិភពលោក៕

អត្ថបទ៖ KC Virak

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា៦ ម៉ោង មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម