Connect with us

សន្តិសុខសង្គម

អភិបាលរងខេត្តព្រះសីហនុចុះពិនិត្យចំណុចទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ ៤ និងត្រៀមជួយសង្គ្រោះ

បានផុស

នៅ

អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត នៅម៉ោង ១១ ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានចុះទៅពិនិត្យមើលនៅចំណុចទីតាំងជំនន់ទឹកភ្លៀងហូរលិចលើផ្លូវជាតិលេខ៤។

រដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសផ្អាកមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងទឹកភ្លៀងជន់លិចត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាង ត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រវែងជាង ១២០ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា៖ «ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពានកុំឱ្យមានការបាក់ ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកចរាចរបណ្តោះអាសន្នចំពោះយាន យន្តគ្រប់ប្រភេទ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ រហូត ដល់មានការជូនដំណឹងជាថ្មី»។

ក្នុងករណីសាធារណជនមានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅ មកកាន់ខេត្ត ព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវល្បឿនលឿន ឬតាមផ្លូវជាតិលេខ៣ វិញ ខណៈអាជ្ញាធរក៏ត្រូវត្រៀមបង្ការ ជួយសង្គ្រោះក្នុងករណីគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម