ព័ត៌មានជាតិ
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផ្ដល់ជំនួយអង្ករ ១០០ តោនសង្រ្គោះពលរដ្ឋប៉ះពាល់ដោយទឹកជំនន់នៅខេត្តពោធិ៍សាត់
អំណោយអង្ករចំនួន ១០០ តោន របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនតាមរយៈអ្នកឧកញ៉ា ទ្រី ភាព ផ្ដល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ក្នុងនាមប្រជាជនទូទាំងខេត្តពោធិ៍សាត់ សូមសម្ដែងនូវការអរគុណ និងដឹងគុណយ៉ាងធំធេងចំពោះសម្ដេចទាំងទ្វេ ក៏ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុកបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយពោលគឺមិនបណ្ដោយឲ្យពលរដ្ឋរបស់សម្ដេចណាម្នាក់រងទុក្ខលំបាកដោយការអត់ឃ្លានឡើយ។
សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួលអង្ករចំនួន១០០តោនខាងលើនេះធ្វើឡើងនៅនៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក ឃៀង សុជីវន្តតំណាងអ្នកឧកញ៉ា ទ្រីភាព ប្រធានក្រុមហ៊ុនទ្រីភាពគ្រុប និងលោកលោកស្រីជាអភិបាលរងមន្រ្តីរាជការសាលាខេត្តផងដែរ៕


អត្ថបទ៖ លាន គ្រន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


