ព័ត៌មានជាតិ
ព្រឹកនេះ ព្រះមហាក្សត្រយាងជាព្រះរាជាធិបតី ក្នុងទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ
ព្រឹកថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីក្នុងទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មញ្ញព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងអញ្ជើញដង្ហែ ព្រះមហាក្សត្រចូលរួមកម្មវិធីដ៏អធិកអធមមួយនេះ។

មែនទែនទៅខួបលើកទី៣០ នៃការប្រកាសរដ្ឋធម្មនុញ្ញ ត្រូវប្រារព្ធឡើងក្នុងថ្ងៃទី២៤ខែកញ្ញា ប៉ុន្តែដោយសារមានសំណូមពរជាក់ស្ដែង ខួបទី៣០ឆ្នាំ នៃការរដ្ឋធម្មនុញ្ញ ត្រូវលើកមកប្រារព្ធក្នុងថ្ងៃទី០៦ ខែតុលាវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញដោយក្រុមប្រឹក្សាធម្មនុញ្ញ។
ជាក់ស្ដែង រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើកាលពីីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ បើគិតមកទល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានអាយុកាល៣០ហើយ។ ប្រសូតបាន៣០ឆ្នាំ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាអាចទុកបានថាជារដ្ឋធម្មនុញ្ញដែលមានអាយុកាលវែងជាងគេ ក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលបានអនុវត្តកន្លងមក។

ជាការកត់សម្គាល់ ចាប់តាំងពីការប្រកាសឱ្យប្រើនៅពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ច្បាប់កំពូលរបស់ជាតិនេះ ត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន១០លើករួចមកហើយ។ កែប្រែជាលើកទី១ កាលពីឆ្នាំ១៩៩៤, លើកទី២ឆ្នាំ១៩៩៩, លើកទី៣ ឆ្នាំ២០០១, លើកទី៤ ឆ្នាំ ២០០៥, លើកទី៥ ឆ្នាំ២០០៦, លើកទី៦ ឆ្នាំ២០០៨,លើកទី៧ ឆ្នាំ២០១៤ លើកទី៨ ឆ្នាំ២០១៨ លើកទី៩ ឆ្នាំ២០២១ លើកទី១០ ឆ្នាំ២០២២។
សូមជម្រាបបន្តិចថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិវាប្រកាសរដ្ឋធម្មនុញ្ញ ចូលក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ របស់មន្ត្រីរាជការ កម្មករ និយោជិត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


