ព័ត៌មានជាតិ
វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញចលនាភូមិមួយផលិតផលមួយរៀបចំបាន ១០ ខេត្ត គ្រោងបញ្ចប់ ១៥ ខេត្តក្រុង
វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញចលនាភូមិមួយផលិតផល រហូតពេលនេះរៀបចំបញ្ចប់នៅខេត្តចំនួន ១០ និងបន្តនៅខេត្តក្រុងចំនួន ៥ ទៀតជាបន្តបន្ទាប់។
ឆ្នាំនេះវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក គ្រោងរៀបចំនៅ ១៥ ខេត្ត-ក្រុង រួមមាន ខេត្តសៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ ស្វាយរៀង និងរាជធានីភ្នំពេញ។
លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយនៃទីស្ដីការគណៈរដ្ឋមន្ដ្រីបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញចលនាភូមិមួយផលិតផល ឆ្នាំនេះគ្រោងរៀបចំចំនួន ១៥ ខេត្តក្រុង ដោយមកដល់ពេលនេះរៀបចំបានចំនួន ១០ ខេត្ត និងបន្តនៅខេត្តក្រុងចំនួន ៥ ទៀតជាបន្តបន្ទាប់។

លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី
«យើងរៀបចំបានចំនួន ១០ ខេត្ត នៅសល់រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ នឹងរៀបចំបន្តបន្ទាប់ទៀត»។
លោកបណ្ឌិតបានបញ្ជាក់ថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញនិងការតាំងបង្ហាញផលិតផលក្នុងស្រុក គឺដើម្បីកៀរគរសក្ដានុពលសេដ្ឋកិច្ចនៃផលិតផល និងសេវាកម្មក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។

«យើងធ្វើការកសាងបណ្តាញទីផ្សារ ដើម្បីឲ្យប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់ កែច្នៃវេចខ្ចប់ ផលិតផលក្នុងស្រុក ដើម្បីលក់បន្តនិងឈានទៅការនាំចេញ។ លើសពីនេះ យើងទាក់ទងជាមួយអាជ្ញាធរនិងសា្ថប័នពាក់ព័ន្ធដើម្បីកសាងបរិយាកាសអំណោយផលសម្រាប់ផលិតផលក្នុងស្រុកឱ្យរីកចម្រើន។ នេះនាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងប្រទេស»។


លោកបណ្ឌិត សួង ណយ បន្តថា ការដឹកនាំគំនិតផ្ដួចផ្ដើមឱ្យមានជំនួបរវាងផលិតផល និងអ្នកទិញមានគោលបំណងកាត់បន្ថយគម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្ដានុពល។
តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្ដាញប្រទាក់ក្រឡាគ្នាពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយពីសិប្បកររហូតដល់អ្នកប្រើប្រាស់) ពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចុះបញ្ជីឬច្បាប់គតិយុត្តិផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្មឱ្យកាន់តែមានទំនុកចិត្ត និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តនិងប្រទេសកម្ពុជាទាំងមូលនិងបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ។
បើតាមលោកបណ្ឌិត សួង ណយ រហូតមកដល់ពេលនេះមានមុខទំនិញ ផលិតផល កសិផលក្នុងចលនាភូមិមួយផលិតផលមួយចំនួនជាង ៦០០ មុខ ត្រូវបានចុះបញ្ជីនិងបច្ចុប្បន្នកំពុងបន្តចុះបន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ