ព័ត៌មានជាតិ
ទំនប់បង្ហៀរ “អាងភាស” ១ ថ្ងៃៗអ្នកទេសចរទៅលេងមិនក្រោមពាន់នាក់
បើទោះបីបច្ចុប្បន្នខេត្តបាត់ដំបង មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កឲ្យមានទឹកជំនន់តាមស្រុកមួយចំនួន ជន់លេច ភូមិ ក៏មិនបានបង្កការរាំងស្ទះដល់អ្នកទេសចរណ៍ក្នុងស្រុកនោះឡើយ ខណះគេសង្កេតឃើញថានៅតំបន់ទំនប់បង្ហៀរទឹក”អា ងភាស”ស្ថិតនៅក្នុងស្រុកឯកភ្នំ ក៏ទឹកមានការហក់ឡើងផងដែរ តែប្រែក្លាយជាមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក កាន់តែសម្រុក មកកម្សាន្តកាន់តែច្រើនឡើងដោយគ្មានការរាំងស្ទះទៅវិញ។

អាជ្ញាធរស្រុកឯកភ្នំបានឲ្យដឹងថា ដោយសាតែប៉ុន្មានថ្ងៃមកនេះទំនប់បង្ហៀរទឹក “អាងភាស” កាន់តែមានប្រជាប្រិយភាពបាន ទាក់ទាញកំណើនភ្ញៀវទេសចរណ៍ក្នុងស្រុកមកពីគ្រប់ទិសទីមកកម្សាន្តកាន់តែច្រើនឡើង អាជ្ញាធរមូលដ្ឋាន បានដាក់កម្លាំង សមត្ថកិច្ចជាច្រើននាក់ដើម្បីចុះជួយរក្សាសន្តិសុខជូនដល់ភ្ញៀវឲ្យកាន់តែមានភាពកក់ក្តៅនិងមានសណ្តាប់ធ្នាប់និងអនាម័យល្អក្នុងការលក់ដូរតាមខ្នងទំនប់អាង ខណះដែលចំនួនអ្នកមកទស្សនាកាន់តែកើនឡើងគួរឲ្យកត់សម្គាល់ក្នុងមួយថ្ងៃៗមិនក្រោម១ពាន់នាក់ នេះបើគិតត្រឹមវេលាម៉ោង ០៦ ល្ងាចនាថ្ងៃទី០៥ ខែតុលា ពីម្សិលមិញ។
អាជ្ញាធរភូមិឃុំបានឲ្យដឹងប្រហាក់ប្រហែលគ្នាដែរថា ក្នុងរយះពេលជាង ១ ខែចុងក្រោយនេះ ប្រជាពលរដ្ឋក្នុង ភូមិ ឃុំ ហាក់មានជីវភាពគ្រួសារគ្រាន់បើជាងគ្រាកន្លងទៅ ក្រោយពីពួកគាត់បានលក់ដូរចំណីអាហារផ្សេងៗសម្រាប់ភ្ញៀវមក កម្សាន្ត បានបង្កឲ្យជីវភាពគ្រួសាររបស់ពួកគាត់បានប្រសើរជាងមុន។

លោក សុីថា និង លោកស្រី ឌីណា មកពីខេត្តបន្ទាយមានជ័យ កំពុងតែមានអាហារជុំគ្នា បានលើកឡើង ប្រហាក់ប្រហែលគ្នា យ៉ាងដូច្នេះថា “ពួកខ្ញុំធ្លាប់ ដើរកម្សាន្តក្នុង ខេត្តបាត់ដំបង ច្រើនកន្លែងដែរ តែមិនដូចតំបន់នេះទេ គឺខុសគ្នាឆ្ងាយណាស់។ សម្រាប់អារម្មណ៍ពួកខ្ញុំ ដោយសារទីនេះមើលទៅត្រជាក់ភ្នែក ទេសភាពល្វឹងល្វើយខ្យល់អាកាសល្អធ្វើឲ្យត្រជាក់ខួរក្បាលជាង កន្លែងកម្សាន្តផ្សេងៗ”។
លោកស្រី ឌីណា ប្រាប់បន្តថា “ខ្ញុំធ្លាប់ឈឺក្បាលរាំរ៉ៃយូរដែរ តែចាប់តាំងពីគ្រួសារខ្ញុំបាននាំមកលេង កម្សាន្តតំបន់នេះបីដងមក ខ្ញុំអត់ដែលទិញថ្នាំពេទ្យលេបទៀតផង ក៏ស្រាប់តែបានធូរស្បើយដោយមិនគួរឲ្យជឿ ដោយពេលខ្លះ ពួកខ្ញុំជិះទូកស្មាច់ លំហែរកាយ ផងដែរ “។
លោក ចាន់ធូ ជាម្ចាស់ទូកស្មាច់១ក្នុងចំណោមម្ចាស់ទូកស្មាច់ជាច្រើននាក់ទៀតបានឲ្យដឹងថា កាលពីមុនលោកជាអ្នកនេសាទ ត្រីដើម្បីចិញ្ចឹមគ្រួសារ តែពេលនេះប្តូរមកទិញទូកស្មាច់សម្រាប់ជួលឲ្យភ្ញៀវជិះកម្សាន្តវិញ។ លោកបន្តថា បច្ចុប្បន្នទូកស្មាច់មានប្រហែលជិត ៣០ គ្រឿងបូកទាំងរបស់លោក ០២ គ្រឿងផង។ របរថ្មីនេះលោកបានកម្រៃគ្រាន់បើដែរ អាចទ្រទ្រង់ជីវភាពគ្រួសារបានប្រសើរជាងមុន។
លោកបន្តថា “បញ្ហាចំណូលបានចូលរាល់ថ្ងៃ ក្នុងមួយថ្ងៃទូទាត់ថ្លៃសាំងបានចំណេញយ៉ាងហោចក៏បានចន្លោះពី ០៥ ដល់ ១០ មុឺនរៀល ហើយបើប្រៀបធៀបរបរនេសាទពីមុនខុសគ្នាដាច់ ជូនកាលរកត្រីបានលក់បានលុយតិចតួច ជូនកាលរកអត់បាន បានត្រឹមទុកធ្វើម្ហូបអត់បានលក់អីទេ ចឹងហើយពេលនេះខុសគ្នាឆ្ងាយ ខ្ញុំនិងគ្រួសារខ្ញុំ សប្បាយចិត្តណាស់ ហើយការជួលឲ្យភ្ញៀវជិះកម្សាន្ត សម្រាប់ទូក១ជួលបានកម្រៃពី៤ពាន់រៀលទៅ១មុឺនរៀល ក្នុង១ម៉ោងទៅ តាមចំនួនមនុស្សដែរ”។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍បានឲ្យដឹងថា តំបន់ខាងលើនេះ តាមពិតមានគម្រោងកែច្នៃឲ្យទៅជាតំបន់ទេសចរណ៍យូរដែរហើយ។ តែមិនទាន់សម្រេចថាយ៉ាងណានៅឡើយ គ្រាន់តែបានជួសជុលស្ថារឡើងវិញខ្លះប៉ុណ្ណោះចៀសវាងទឹកបុកដាច់ទំបន់អាង តែមិននឹកស្មានដល់ថា មិនទាន់មានការកែច្នៃផងក៏មានភ្ញៀវក្នុងស្រុកបានសម្រុកមកកម្សាន្តដល់កម្រិតហ្នឹងសោះ។
លោកបន្តថា បច្ចុប្បន្នមន្ទីរត្រូវរឹតបន្តឹងដល់អ្នកដែលមានទូកស្មាច់ជួលឲ្យភ្ញៀវ ខណះបច្ចុប្បន្នទូកស្មាច់ប្រហែលជាប្រមាណជិត ៣០ ទូក ហើយអត់មានអាវពោងការពារ មានតែចំនួនតិចសម្រាប់ទូកស្មាច់ខ្នាតធំ បើទោះបីទឹករាក់ក៏ដោយ ហើយកន្លែងខ្លះក៏ជ្រៅដែរ ដើម្បីសុវត្ថភាពភ្ញៀវដែលបានជួលជិះកម្សាន្ត មន្ទីរត្រូវជំរុញឲ្យមានអាវការពារគ្រប់ទូកទើបអនុញ្ញា តិឲ្យបន្តសកម្មភាពមុខរបរនេះបន្តទៀតបាន៕
តាមរយះជួយបង្កើតចំណូលបន្ថែមដល់ពលរដ្ឋក្នុងតំបន់ អាជ្ញាធរក៏សង្ឃឹមថា អ្នកមានលុយនឹងបន្តមកលេងកម្សាន្តកាន់តែច្រើនជាការចែករំលែកសេដ្ឋកិច្ចដល់អ្នកនៅក្នុង ភូមិ ឃុំ ក្នុងស្រុកឯកភ្នំ ឲ្យកាន់តែមានជីវភាពគ្រួសារបានប្រសើរឡើងបន្តទៀត ក៏ដូចជាបានកាត់បន្ថយបទល្មើសនេសាទមួយផ្នែកផងដែរ តាមរយះរបរលក់ដូរនិងជួលទូកស្មាច់សម្រាប់ភ្ញៀវជិះកម្សាន្ត ខណះពេលនេះមានអ្នកមកលក់ដូរយ៉ាងច្រើន មើលទៅហាក់ដូចជាមានទីផ្សារមួយអីចឹងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៨ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


