ព័ត៌មានជាតិ
រដ្ឋាភិបាលចែកស្រូវពូជជាង ១០០ តោនដល់កសិកររងគ្រោះដោយសារទឹកជំនន់នៅខេត្តក្រចេះ
គ្រាប់ពូជស្រូវចំនួន ១១៨,៦ តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋរងគ្រោះជាង ១ ពាន់គ្រួសារ (១ ១៨៦) នៅខេត្តក្រចេះ ដើម្បីដាំដុះស្ដារឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់។ នេះបើតាមរបាយការណ៍ស្ដីពីផល ប៉ះពាល់វិស័យកសិកម្មដោយសារទឹកជំនន់របស់ក្រសួងកសិកម្ម។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ១១ ខែតុលានេះថា ក្រសួងមានក្រុមការងារកំពុងរៀបចំធ្វើរបាយការណ៍ស្នើស្បៀងបម្រុង ដើម្បីចែកស្រូវពូជដល់ប្រជាកសិករដែលមានដំណាំរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។
លោកបញ្ជាក់ថា ការផ្ដល់ពូជស្រូវនេះ ក៏ត្រូវសិក្សាពីតំបន់ដែរ ខណៈតំបន់ខ្លះមានពូជស្រូវក៏គ្មានទឹកធ្វើដែរ ដូច្នេះ!ការចែកស្រូវមិនផ្ដល់គ្រប់ទីកន្លែងនោះទេ លើកលែងតែតំបន់ដែលមានតម្រូវការចាំបាច់ ហើយកសិករអាចធ្វើបានមួយជុំបន្តទៀត។

របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា គិតត្រឹមថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកទន្លេដែលបានហក់ឡើងកាលពីចុងខែកញ្ញា បានជន់លិចដំណាំស្រូវជាង ១ ពាន់ហិកតា (១០៩៨) បណ្ដាលឱ្យស្រូវចំនួន ៨៧៥ ហិកតារងការខូចខាត។ ប្រជាពលរដ្ឋ ១ ១៨៦ គ្រួសារ ក្នុង១គ្រួសារទទួលបានពូជស្រូវ ១០០ គីឡូ។
របាយការណ៍ក្រសួងកសិកម្មបញ្ជាក់ថា មានគ្រួសារចំនួន ៥៤៨ គ្រួសារនៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់បានស្នើសុំគ្រាប់ពូជស្រូវដើម្បីដាំដុះស្ដារឡើងវិញផងដែរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


