ព័ត៌មានជាតិ
មិនមានការសម្រុកចូលច្រើនមកកម្ពុជាពីសំណាក់ពលករខ្មែរធ្វើការនៅប្រទេសថៃចូលរួមបុណ្យភ្ជុំបិណ្ឌតាមច្រកអន្តរជាតិប៉ោយប៉ែតដូចមុនឡើយ
ប៉ោយប៉ែត ៖ មិនមានការសម្រុកចូលកម្ពុជាពីសំណាក់ពលករខ្មែរធ្វើការនៅប្រទេសថៃមកស្រុកកំណើតចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដូចមុនៗឡើយ។

នេះបើតាមការឱ្យដឹងពីមន្ត្រីអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី១២តុលា២០២៣នេះ។
មន្ត្រីអន្តោប្រវេសន៍ខាងលើបានឱ្យដឹងទៀតថា ដូចដែរអ្នកព័ត៌មានឃើញស្រាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដែលចូលមកដល់នៅថ្ងៃស្អែកនេះមានពលករខ្មែរធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាជាហូរហែបន្តបន្ទាប់គ្នា តាមរយៈច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយថ្ងៃប្រហែលជា២ទៅបីរយនាក់តែប៉ុណ្ណោះ។ ហើយការត្រឡប់មកវិញនេះមិនមែនមកដោយតាមរយៈការចាប់បញ្ជូនពីសមត្ថកិច្ចថៃដូចកាលពីមុនកូវិដឡើយ គឺពួកគាត់មកដោយខ្លួនឯងដោយស្របច្បាប់តាមរយៈលិខិតឆ្លងដែននិងប័ណ្ណព្រំដែន។

ការដែលពលករត្រឡប់មកដោយខ្លួនឯងមិនមានការចាប់បញ្ជូនពីសំណាក់សមត្ថកិច្ចថៃជាការសបញ្ជក់ឱ្យឃើញច្បាស់ពីការយល់ដឹងរបស់បងប្អូនពលរដ្ឋខ្មែរលើការឆ្លងដែនដោយស្រប់ច្បាប់តាមរយៈការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជានិងការសម្របសម្រួលផ្សប់ផ្សាយពីអាជ្ញាធរក៏ដូចជាសមត្ថកិច្ចអន្តោប្រវេសន៍ប្រចាំច្រកទ្វារកម្ពុជា។

ដោយឡែក បើតាមការឱ្យដឹងពីពលករខ្មែរដែលធ្វើដំណើរចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិកាលពីព្រឹកមិញដោយសូមមិនបង្ហាញរូបនិងឈ្មោះដែលជាកម្មករនៅខេត្តស្រះកែវប្រទេសថៃមកផ្ទះនៅស្រុកថ្មគោលខេត្តបាត់ដំបងដើម្បីចូលរួមបុណ្យភ្ជុំបានឱ្យដឹងថា ក្នុងឧកាសបុណ្យភ្ជុំរបស់កម្ពុជាខាងថៃគេមិនមានការឱ្យឈប់សម្រាកទេតែគេឱ្យច្បាប់ឈប់សម្រាកបានបីទៅបួនថៃបើពលករខ្មែរយើងណាចង់ឈប់មកចូលរួមបុណ្យភ្ជុំក៏ឈប់ទៅ។ សម្រាប់កន្លែងដែលពួកខ្លួនធ្វើការមានបងប្អូនខ្មែរច្រើនតែមានអ្នកខ្លះក៏ឈប់និងមិនឈប់ក៏ច្រើនដែរ។

សម្រាប់ការចេញមកវិញមិនមានការលំបាកឬមានការរឹតបន្តឹងពីសមត្ថកិច្ចថៃនោះទេ ព្រោះយោងមានឯកសារត្រឹមត្រូវ។ ជាមួយការចេញមកវិញខាងកម្ពុជាមានសមត្ថកិច្ចជួយសម្របសម្រួលនិងយកចិត្តទុកដាក់ខ្លាំងដល់ពលករយើងលើឯកសារមិនឱ្យរង់ចាំយូរនោះទេ៕
ដោយ ៖ អ ពៅ


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


