ព័ត៌មានជាតិ
យុវជនក្រីក្រ ១,៥ លាននាក់នឹងទទួលបានការបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈឥតបង់ថ្លៃនៅដំណាច់ខែវិច្ឆិកាខាងមុខ
រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥ លាននាក់នាដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៧ ខែតុលានេះថា៖ បើគ្មានអ្វីប្រែប្រួលនោះទេ ការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥ សែននាក់ នឹងចាប់ផ្តើមអនុវត្តនៅចុងខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានបន្តថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជំនាញដល់យុវជនចេញពីគ្រួសារក្រីក្រនិងងាយរងគ្រោះប្រមាន១លាន៥លាននាក់នេះបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មផងក៏ដូចជាឱ្យយុវជនមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ និងចូលរួមដោះស្រាយជីវភាពក្រុមគ្រួសារបានកាន់តែប្រសើរ។
គួរបញ្ជាក់ថា យុវជនក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥ លាននាក់នឹងទទួលបានការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរដោយក្រសួងការងារនឹងបង្កើតថ្នាក់C1ពិសេសសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេល ៤ ខែដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ខណៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាទូទៅសិស្សត្រូវរៀនកម្រិតថ្នាក់ទី៩ទើបអាចចូលរៀនជំនាញ C1 ឆ្នាំទី១ C2 ឆ្នាំទី២ និងC3ឆ្នាំទី៣ដោយប្រើពេល៣ឆ្នាំទើបក្លាយជាកម្រិតជំនាញ។

ក្រៅពីគ្រឹះស្ថានដែលស្ថិតក្រោមក្រសួងការងារក្រសួងនឹងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីឱ្យយុវជនប្រមាណពី២ទៅ៤ភាគរយសិក្សាជំនាញវប្បធម៌ដូនតា និងសហការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានឯកជននានាជួយបណ្តុះបណ្តាលផងដែរហើយការបណ្តុះបណ្តាលមិនគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជនផងដែរដើម្បីឱ្យពួកគេចូលរៀនបានពេញលេញមិនគិតរឿងការរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។
លោក កត្តា អ៊ន បានបញ្ជាក់ថាពេលដែលពួកគេរៀនចប់នឹងក្លាយជាធនធានមនុស្សមួយដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងអាចដោះស្រាយបញ្ហាប្រឈមខ្វះខាតកម្លាំងពលកម្មច្រើននាពេលបច្ចុប្បន្ននឹងអាចជួយទាក់ទាញវិនិយោគទុនមកវិនិយោគនៅកម្ពុជាបានកាន់តែច្រើនផងដែរ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


