ព័ត៌មានជាតិ
ខេត្តតាកែវមានស្រុកចំនួន៣កំពុងរងគ្រោះដោយទឹកជំនន់
គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងខេត្តតាកែវ មានស្រុកចំនួន៣ បាននិងកំពុងរងគ្រោះដោយទឹកជំនន់ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីកសិកម្មចំនួន ២២០១ហិកតា។ នេះបើតាមការបញ្ជាក់ពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបញ្ជាក់ថា ស្រុកចំនួន៣ដែលរងគ្រោះដោយសារទឹកជំនន់បានធ្វើអោយទឹកជន់លិចផ្ទៃដីកសិកម្មរបស់ពលរដ្ឋចំនួន ២២០១ហិកតា មានជាង ២៤១០គ្រួសារ ក្នុងនោះមានស្រុកបាទី មាន២ឃុំ មានឃុំត្រពាំងក្រសាំង និងឃុំកុមារជា បានជន់លិចផ្ទៃដី ១៨៩ហិកតា មានចំនួន ៣៨១គ្រួសារ។ ស្រុកសំរោង មាន៨ឃុំ មានឃុំរវៀង ឃុំខ្វាវ ឃុំជំរះពេន ឃុំសំរោង ឃុំស្លា ឃុំបឹងត្រាញ់ខាងត្បូង និងឃុំលំចង់ បានជន់លិចផ្ទៃដី ១១៧៤ហិកតា មានចំនួន ១៩៧៤គ្រួសារ។ ស្រុកត្រាំកក់ មាន២ឃុំ មានឃុំស្រែរនោង និងឃុំតាភេម បានជន់លិចផ្ទៃដី ៨៣៨ហិកតា។

ឆ្លើយតបនឹងករណីនេះ នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំបញ្ជាផ្ទាល់ កម្លាំងចម្រុះគណបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះជួយស្ដារត្រកៀត ស្មៅ និងត្រឹប ដែលបានហូរមកកកស្ទះ នៅចំណុចស្ពានត្នោតទរ ស្ថិតនៅឃុំទ្រា ស្រុកសំរោង ដើម្បីពន្លឿនលំហូរទឹកហូរធ្លាក់ចុះទៅក្រោម កុំឱ្យមានការជន់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់ពលរដ្ឋ៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


