ព័ត៌មានជាតិ
លោក ស ថេត គាំទ្រភ្នាក់ងារសន្តិសុខរុស្ស៊ី ចំពោះគម្រោងបង្រៀននគរបាលកម្ពុជា លើជំនាញប្រឆាំងបច្ចេកវិទ្យា
អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានបង្ហាញការគាំទ្រចំពោះទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ដែលបានអញ្ជើញនគរបាលកម្ពុជាទៅសិក្សាជំនាញសំខាន់ៗជាច្រើន ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។ លោក ស ថេត បង្ហាញការគាំទ្របែបនេះក្នុងជំនួបនេជាមួយប្រធានការិយាល័យតំណាងប្រចាំតំបន់នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី នៅទីស្តីក្រសួងមហាផ្ទៃ។

ក្នុងជំនួបនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ លោក សីមសូវ យេវគេងញី បានគូសបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្សី មានបំណងបង្កើនកិច្ចសហប្រតិបត្តិកាន់តែល្អជាមួយនគរបាលជាតិកម្ពុជា ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភាគីរុស្ស៊ី នឹងស្វាគមន៍ជានិច្ចចំពោះកិច្ចសហការជុំវិញការបង្កើនចំណេះដឹងជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់នគរបាលកម្ពុជា។

ជាការឆ្លើយតប អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានបង្ហាញការគាំទ្រចំពោះសំណើចង់ជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញថ្មីៗដល់នគរបាលកម្ពុជា ជាពិសេសលើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា Cyber Crime។
ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិកម្ពុជា បានរំឮកទៅកាន់ភាគីរុស្សីថា កន្លងទៅកម្ពុជា ធ្លាប់បានបញ្ជូននគរបាលជាតិទៅសិក្សាជំនាញផ្សេងៗនៅរុស្ស៊ីរួចហើយ ហើយចំពោះជំនាញបទល្មើសបច្ចេកវិទ្យានេះ កម្ពុជានឹងបន្តបញ្ជូននគរបាលកម្ពុជាទៅទទួលការបណ្តុះបណ្តាលបន្ថែមទៀត។

ក្នុងជំនួបដដែលនេះ ប្រធានការិយាល័យតំណាងប្រចាំតំបន់នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី បានអបអរសារទរចំពោះលោកនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ ។
ជាក់ស្ដែង កម្ពុជា និងរុស្សី បានបង្កើតចំណងទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៥៦ ហើយបានស្តារទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៧៩ ខណៈក្រសួងកិច្ចការផ្ទៃក្នុងនៃសហព័ន្ធរុស្ស៊ី បានក្លាយជាដៃគូពិភាក្សាអាស៊ានណាប៊ូលនៅឆ្នាំ២០១៤៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ