ព័ត៌មានជាតិ
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
(ក្វាងស៊ី, ចិន)៖ ចិន បានបង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ភាគច្រើនគឺបានមកពីកំណាយផ្នូររាជវង្សហាន ដល់អ្នកសារព័ត៌មានមកពីកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានប្រទេសអាស៊ាន ដែលរៀបចំឱ្យបំពេញទស្សនកិច្ចនៅសារមន្ទីរក្រុងគួយកាំង ខេត្តក្វាងស៊ី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ក្នុងចំណោមវត្ថុបុរាណទាំងនោះ មានវត្ថុបុរាណវប្បធម៌ដ៏មានតម្លៃ ចំនួន ៧៧៣ឈុត និងបណ្ដុំវត្ថុបុរាណទូទៅ ចំនួន ១,១៣៧ឈុត។ វត្ថុបុរាណទាំងនេះភាគច្រើនបានមកពីការធ្វើកំណាយនៅទូទាំងទីក្រុង ហើយភាគច្រើន ជាវត្ថុបុរាណបានមកពីផ្នូររាជវង្សហាន ជាពិសេសគ្រឿងស្មូន និងសំរិទ្ធ។ ក្នុងចំណោម វត្ថុបុរាណរាជវង្សហានទាំងនេះទៀតសោត ផ្ទះធ្វើពីដីឥដ្ឋមានភាពលេចធ្លោជាពិសេស ដូចជាប្រាសាទ Eastern Han Dynasty Pottery Castle។

សារមន្ទីរក្រុងគួយកាំង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដំបូងឡើយជាវិទ្យាស្ថាន Gui County Cul tural Relics Management Institute។ ក្នុងឆ្នាំ១៩៨៨ សារមន្ទីរនេះ ដដែលបានក្លាយជា សារ មន្ទីរ ថ្នាក់តំបន់មានឈ្មោះថាសារមន្ទីរ Guigang City Museum ហើយនៅឆ្នាំ១៩៩៦ ទើបត្រូវដំឡើងទៅជា សារមន្ទីរកម្រិតខេត្ត (Guigang City Museum)។

សារមន្ទីរនេះគ្រប់គ្រងដោយរដ្ឋផ្ទាល់ ហើយគ្រប់គ្រងបន្តដោយការិយាល័យវប្បធម៌ វិទ្យុ ទូរទស្សន៍ កីឡា និងទេសចរណ៍នៃក្រុងគួយកាំង ជាមួយការទទួលបានហិរញ្ញវត្ថុទាំងស្រុងពីរដ្ឋាភិបាលចិន។ សារមន្ទីរ បច្ចុប្បន្ន មានបណ្តុំវត្ថុបុរាណចំនួន ១,៩១០ឈុត ជាមួយនឹងវត្ថុបុរាណមានតម្លៃចំនួន ៤,៦៧២ឈុតផ្សេងទៀត។

សារមន្ទីរគួយកាំង បានបញ្ចប់ការសាងសង់ទាំងស្រុង និងបើកដំណើរការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ដែលគ្របដណ្តប់លើផ្ទៃដី ៣៨៤៧.៦៥ ម៉ែត្រក្រឡា និងផ្ទៃតំបន់សំណង់ ១០,០០០ ម៉ែត្រក្រឡា រួមទាំងតំបន់តាំងពិព័រណ៍ទំហំ ៤,៨០០ម៉ែត្រក្រឡា ព្រមទាំងមានកន្លែងតាំងពិព័រណ៍ជាមូលដ្ឋាន ចំនួន ៣ ដូចជា៖ «Xijiang Pearl Ancient County Relics, Guigang Historical Relics Exhibition និង Guigang National Folk cultural Relics Exhibition៕


-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
រកស៊ីតាមចិញ្ចើមផ្លូវ លោក សុខ សៀក ជួយឱ្យ កូនបីនាក់ រៀនចប់ជំនាញស្ថាបត្យកម្ម ពេទ្យ និង គ្រូបង្រៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម