Connect with us

នយោបាយ

លោក ស៊ី ជីងពីង៖ ចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារដែនអធិបតេយ្យភាពជាតិ និងសន្តិសុខកម្ពុជា

បានផុស

នៅ

លោក ស៊ី ជីងពីង ប្រធានាធិបតីចិន បានប្រកាសថា ប្រទេសចិនគាំទ្រប្រទេសកម្ពុជាយ៉ាងមុតមាំក្នុងការការពារដែនអធិ​បតេយ្យភាពជាតិ និងសន្តិសុខរបស់ប្រទេសកម្ពុជា។ ការប្រកាសបែបនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅទីក្រុងប៉េកាំង ហើយត្រូវបានសារព័ត៌មានអង់គ្លេស Reuters ដកស្រង់យកមកចុះផ្សាយនៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

Chinese President Xi Jinping on Friday said China is willing to establish a security partnership with Cambodia, and work with Cambodia to make sustained efforts to root out the chronic problem of telecom fraud xhtxs.cn/bddb
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ប្រទេសចិនតែងតែចាត់ទុកកម្ពុជា ជាអាទិភាពមួយនៅក្នុងគោលនយោបាយការទូតអ្នកជិតខាងរបស់ខ្លួន ហើយទីក្រុងប៉េកាំងគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខ»។ នេះ គឺជាការអះអាងរបស់លោកប្រធានាធិបតីចិននៅមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសសភាកម្ពុជា។ ជាមួយគ្នានេះ លោក ស៊ី ជីងពីង ក៏បានអំពាវនាវឱ្យភាគីទាំងពីរចិន-កម្ពុជា លើកកម្ពស់គ្រឹះនៃទំនុកចិត្តយុទ្ធសាស្ត្រទៅវិញទៅមក«ឱ្យឈានដល់កម្រិតកម្ពស់ថ្មីមួយ»។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស Reuters។

Reuters បានផ្សាយទៀតថា លោក ស៊ី ជីងពីង បានកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញ ព្រមទាំង បានប្តេជ្ញាចិត្តសហការជាមួយកម្ពុជា ដើម្បីលុបបំបាត់អ្វីដែលលោកហៅថាជា «ដុំសាច់មហារីក» នៃការឆបោកទាំងនេះ។ មិនខុសគ្នាដែរ កាសែតចិន Xinhua ឯណោះវិញ បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើតភាពជាដៃគូសន្តិសុខជាមួយកម្ពុជា និងធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់បូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ចំណែក សម្តេចតេជោ ​ប្រធានព្រឹទ្ធសភាកម្ពុជាវិញ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា និងចិន ដែលជា«មិត្តភាពដែកថែប»នាពេលនេះ។ ស​ម្តេចតេជោ បានគូសបញ្ជាក់នៅមុខប្រធានាធិបតីចិនថា បើទោះបីស្ថានភាពពិភពលោកនេះ មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏មិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលនោះឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកចិនថា ជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ជូនថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជំនួបជាមួយលោក ស៊ី ជីងពីង សម្តេចតេជោ ក៏ជួបជាមួយមន្រ្តីគ្រាក់ៗនៃរដ្ឋាភិបាល និងបក្សកុំមុយនីស្តចិនដទៃៗទៀតផងដែរ។ បន្ថែមលើនេះ សម្តេចតេជោ ក៏បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជតំណាក់រដ្ឋធានីប៉េកាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម