ព័ត៌មានជាតិ
ជនជាតិថៃផលិតក្រដាសប្រាក់១០០បាតដូចបេះដាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន
ក្រុមតម្រួតថៃបានធ្វើការឃាត់ខ្លួន បុរសជនជាតិថៃម្នាក់ បញ្ជូនទៅតុលាការ បន្ទាប់ពីរកឃើញថា ជនសង្ស័យរូបនេះ បានលួចបោះពុម្ពក្រដាសប្រាក់ ប្រភេទសន្លឹក ១០០ បាតក្លែងក្លាយ ដើម្បីចរាចរនៅលើទីផ្សារ ពិសេសនៅលើប្រព័ន្ធទូរ ATM នៅតាមណ្តាខេត្តមួយចំនួន ក្នុងប្រទេសថៃ ដោយទទួលបានជោគជ័យកន្លងមក។
ប្រព័ន្ធផ្សព្វផ្សាយស្រុកថៃ រាយការណ៍ថា សមត្ថកិច្ចថៃបានចុះឡោមព័ទ្ធផ្ទះជួលមួយកន្លែង នៅចំណុច ឃុំណងផៃ ស្រុកមឿង ខេត្តសុីសាកេត ដោយបានឃាត់ខ្លួនបុរសឈ្មោះ ភីឆា ខុម អាយុ ៣៧ ឆ្នាំ ជាជនជាតិថៃ។

សមត្ថកិច្ចបានឆែកឆេរ និងរកឃើញនៅក្នុងបន្ទប់ជួល មានក្រដាស ម៉ាសុីនព្រីន ដែលជនសង្ស័យរូបនេះ ហាក់ដូចជាមានការស្ទាត់ជំនាញយ៉ាងខ្លាំង ព្រោះការផលិតក្រដាសប្រាក់ ១០០ បាត
មានលក្ខណៈដូចបេះបិទ ដែលគេអាចធ្វើចរាចរនៅលើទីផ្សារបានយ៉ាងងាយ ប្រសិនបើអ្នកទទួលយកក្រដាសប្រាក់នេះ មិនបានពិនិត្យអោយបានម៉ត់ចត់ទេនោះ ។
តាមការសារភាពរបស់ជនសង្ស័យបាននិយាយថា ខ្លួនអាចផលិតក្រដាសប្រាក់ ១០០ បាត់ នេះ ក្នុងមួយថ្ងៃ
បានចំនួន ១០០ សន្លឹក ស្មើនឹង ១០ ០០០ បាត ហើយគេបានយកប្រាក់នេះ ទៅដាក់បញ្ចូលក្នុង កុងធនាគាររបស់ខ្លួនផ្ទាល់ តាមរយៈទូរ ATM រួចហើយ ទើបគេដើរទៅកន្លែងផ្សេង ដើម្បីដកយកក្រដាស់ប្រាក់ពិតប្រាកដ មកវិញ ដោយការធ្វើរបៀបនេះ គឺគេបានធ្វើឡើង ច្រើនខេត្តរួចមកហើយ ។
បច្ចុប្បន្នតម្រួតថៃ បានរៀបចំឯកសារ ព្រមទាំងវត្ថុតាង ដើម្បីបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់តុលាការ
ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


