Connect with us

ព័ត៌មានជាតិ

ប្រមុខយោធាកម្ពុជា-ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឱ្យដល់កម្រិតខ្ពស់

បានផុស

នៅ

ក្នុងជំនួបទ្វេភាគី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោកនាយឧត្តមសេនីយ៍ ហឺ វេទុង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានប្ដេជ្ញាចិត្តរួមគ្នាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញានេះទៀតសោត ធ្វើឡើងក្នុងឱកាសដែលលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅចិន និងចូលរួមក្នុងវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំង។ ក្នុងនោះ លោកនាយឧត្តមសេនីយ៍ ប្រមុខការពារជាតិកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ហឺ វេទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។

ជាកិច្ចចាប់ផ្ដើម លោកនាយឧត្តមសេនីយ៍ ហឺ វេទុង បានសម្តែងការស្វាគមន៍ដោយក្ដីរីករាយចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅចិនពេលនេះ ហើយលោក សង្ឃឹមថា តាមរយៈទស្សនកិច្ចនេះ កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែអភិវឌ្ឍន៍រីកចម្រើនទៅមុខឥតឈប់ឈរ។

លោក ហឺ វេទុង បានបញ្ជាក់ថា ទំនាក់ទំនងជាមិត្តភាពកម្ពុជា និងចិន បានបង្កើត និងពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុន ដោយមិត្តភាពរវាងកម្ពុជា និងចិន បានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយដោយឡែក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ចិន គឺជាទំនាក់ទំនងដ៏មានសារសំខាន់ ដែលកងទ័ពប្រទេសទាំងពីរ ត្រូវខិតខំអនុវត្តឱ្យបានល្អ និងជំរុញកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរឱ្យ កាន់តែមានកម្រិតខ្ពស់ថែមទៀត។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលជានិច្ចកាលតែងតែគាំទ្រដល់កម្ពុជា ជាពិសេសក្នុងពេលមានការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដោយក្នុងនោះ ប្រទេសចិន បានផ្ដល់នូវឧបករណ៍សម្ភារៈបរិក្ខារពេទ្យ ឱសថ និងអំណោយជាវ៉ាក់សាំង ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ នៅកម្ពុជា។ ក្នុងនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការសហការយ៉ាងជិតស្និទ្ធិជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីបានផ្តល់អំណោយវ៉ាក់សាំងកូវីដ-១៩ សម្រាប់ជួយស្រោចស្រង់ជីវិតប្រជាជនកម្ពុជា។

ប្រមុខការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា-ចិន គឺជាមិត្តភាពដ៏ល្អប្រសើរ និងមានភាពយូរអង្វែង​ ហើយបច្ចុប្បន្ននេះ កម្ពុជា ក៏បានកំពុងបន្តការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ក្រោមម្លប់សន្តិភាព។ ទន្ទឹមនេះ លោក ទៀ សីហា ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្នុងការបន្តធ្វើសមយុទ្ធនាគមាស និងសមយុទ្ធទេវតាសន្តិភាព ដែលការអនុវត្តលំហាត់ហ្វឹកហ្វឺននេះក្នុងពេលកន្លងមក បាននាំមកនូវការពង្រឹងសមត្ថភាពដល់កងយោធពលខេមរៈភូមិន្ទកាន់តែរឹងមាំផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

ព័ត៌មានជាតិ២៤ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម