ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការហាមនាំចូលចំណីអាហារខូចគុណភាព និងសាច់បង្កកខុសច្បាប់
វិស័យឯកជន ស្នើសុំឱ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និង ត្រី ខុសច្បាប់ ដែលមានថ្លៃថោក និងគុណភាពទាប ធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងបាន ដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ។

ឆ្លើយតបនឹងការស្នើរបស់វិស័យឯកជននេះ និងដើម្បីលើកកម្ពស់ការប្រកួតប្រជែងស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឱ្យបានម៉ត់ចត់បំផុតនូវការហាមនាំចូលម្ហូប ឬ ចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយតែសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រី ខុសច្បាប់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។
កំណត់ច្រកទ្វារព្រំដែន ដែលអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និង ត្រី ដើម្បីបង្កភាពងាយស្រួល ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការនាំចូលខុសច្បាប់ ក្នុងរូបភាពផ្សេងៗ។
នៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាថ្ងៃទី ១៣ ខែវិច្ឆិកា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានណែនាំឱ្យស្ថាបនពាក់ព័ន្ធធ្វើវិសោធនកម្ម អនុក្រឹត្យលេខ ១៧ អនក្រ.បក ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិត អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និងការពារសុខភាព របស់ប្រជាជន ស្របតាមការកំណត់នៃលិខិតបទដ្ឋានគតិយុត្ត ជាធរមាន, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) សម្រាប់សម្រួលដល់ការស្នើសុំលិខិតអនុញ្ញាតឱ្យបានលឿន។
វិស័យឯកជន បានលើកឡើងថា សព្វថ្ងៃ សាច់បង្កកដែលភាគច្រើននាំចូលពីក្រៅប្រទេស កំពុងទាញតម្លៃទំនិញជាពិសេសទីផ្សារជ្រូកក្នុងស្រុកឱ្យធ្លាក់ចុះយ៉ាងគំហុក។ ដោយសារសាច់បង្កកមានតម្លៃថោក ដែលនាំឱ្យប្រជាជនខ្មែរ ជាពិសេស ចុងភៅ ងាកទៅទិញច្រើន ដោយបានមិនខ្វល់ថា ផលិតផលជ្រូកនោះ មានប្រភពមកពីណា និងមានជំងឺ ឬអត់នោះទេ។
ការធ្វើបែបនេះ អាចនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ព្រោះថា សាច់បង្កក ដែលនាំចូលភាគច្រើន គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះឡើយ។ លើសពីនេះទៀត ការចរាចរណ៍សាច់បង្កក បានធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងទីផ្សារជ្រូកក្នុងស្រុកពី ២០ទៅ ៣០ភាគរយ ដែលនាំឱ្យកសិករជាច្រើនអាចបោះបង់ការចិញ្ចឹម ដោយការបាក់ទឹកចិត្ត៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


