សន្តិសុខសង្គម
អាជ្ញាធរស្រុកអង្គរបូរី ស្ទាក់ចាប់សាច់បង្កកនាំចូលខុសច្បាប់ជាង៣តោន និងដុតកម្ទេចចោលភ្លាមៗ
អាជ្ញាធរស្រុកអង្គរបូរី ខេត្តតាកែវ បានបន្តបង្ហាញចំណាត់ការយ៉ាងម៉ឺងម៉ាត់លើការទប់ស្កាត់ការនាំចូល និងដឹកជញ្ជូនទំនិញខុសច្បាប់ ខណៈកម្លាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាបរថយន្តចំនួន២គ្រឿង ដែលលួចដឹកសាច់បង្កកខុសច្បាប់ជាង៣តោន និងសម្រេចដុតកម្ទេចចោលភ្លាមៗ ដើម្បីទប់ស្កាត់ការចរាចរចូលទីផ្សារដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបទបញ្ជាផ្ទាល់ពីលោក កង អាណាន់ អភិបាលស្រុកអង្គរបូរី ដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុក ស្នងការដ្ឋាននគរបាលខេត្តតាកែវ មន្ត្រីសាខា ក.ប.ប. ខេត្ត និងមន្ត្រីគយ។

តាមប្រភពពីកម្លាំងសមត្ថកិច្ច ការដេញស្ទាក់ និងឃាត់រថយន្តសង្ស័យទាំង២គ្រឿងនេះ គឺបន្ទាប់ពីទទួលបានព័ត៌មានពីការលួចដឹកជញ្ជូនសាច់បង្កកចូលក្នុងភូមិសាស្ត្រស្រុកអង្គរបូរី។ ក្រោយការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញសាច់បង្កកចំនួន ៣៨៨កេស ស្មើនឹងទម្ងន់សរុប ៣.០៤២គីឡូក្រាម ដែលនាំចូលដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ និងគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពអនាម័យតាមច្បាប់។

អាជ្ញាធរបានបញ្ជាក់ថា សាច់បង្កកដែលគ្មានប្រភពច្បាស់លាស់ និងគ្មានការត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស អាចបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាការពុលអាហារ ការឆ្លងមេរោគ និងជំងឺផ្សេងៗដែលប៉ះពាល់ដោយផ្ទាល់ដល់សុវត្ថិភាពសាធារណៈ។ ជាពិសេស ក្នុងករណីសាច់ដែលរក្សាទុកមិនបានត្រឹមត្រូវ ឬដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ អាចមានការបាត់បង់គុណភាពធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់អ្នកបរិភោគ។

ក្រោយរកឃើញបទល្មើសជាក់ស្តែង និងដោយមានការណែនាំពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រុមការងារចម្រុះបានសម្រេចដឹកជញ្ជូនសាច់បង្កកទាំងអស់ទៅដុតកម្ទេចចោលនៅទីតាំងរណ្តៅសំរាមទួលស្លែង ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ដើម្បីបញ្ចប់ហានិភ័យនៃការលួចយកទៅចែកចាយបន្តនៅលើទីផ្សារ។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ក្នុងរយៈពេលជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីលោក កង អាណាន់ ចូលកាន់តំណែងជាអភិបាលស្រុកថ្មី ដែលអាជ្ញាធរស្រុកអង្គរបូរីបានបើកប្រតិបត្តិការបង្ក្រាបសាច់បង្កកខុសច្បាប់ទ្រង់ទ្រាយធំ។ សកម្មភាពនេះ ត្រូវបានមហាជនមើលឃើញថា ជាការបង្ហាញពីការពង្រឹងការអនុវត្តច្បាប់ និងការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរ ក្នុងការការពារសុខុមាលភាព និងសុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ។

រដ្ឋបាលស្រុកអង្គរបូរី ក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលទំនិញទាំងអស់ ត្រូវគោរពតាមច្បាប់ និងស្តង់ដារអនាម័យឱ្យបានត្រឹមត្រូវ ខណៈអាជ្ញាធរនឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងបង្ក្រាបរាល់ទំនិញខុសច្បាប់ ឬទំនិញខូចគុណភាព ដោយមិនលើកលែង ដើម្បីធានាសុវត្ថិភាពស្បៀងអាហារ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


