ព័ត៌មានជាតិ
វិធានការកាត់បន្ថយការប្រើប្លាស្ទិកក្រសួងបរិស្ថាន កើតឡើងចំពេលសកលលោកកំពុងផ្ដួចផ្ដើមគំនិតដោះស្រាយការបំពុលដោយប្លាស្ទិក
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រសួងបរិស្ថានបានប្រកាសដាក់ចេញវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលកំពុងអនុវត្តមកដលពេលនេះ ស្របពេលដែលសាកលលោកកំពុងផ្ដួចផ្ដើមគំនិតដោះស្រាយការបំពុលពីប្លាស្ទិក។

ក្រសួងបរិស្ថានកំពុងបន្តអនុវត្តវិធានការជាក់ស្តែង តាមរយៈដាក់ឲ្យប្រើប្រាស់ធុងសំរាមដាច់ដោយឡែកនៅតាមសាលារៀន និងលើកទឹកចិត្តសិស្សានុសិស្សកែច្នៃប្លាស្ទិក និងសំណល់សំរាម ធ្វើជាជីកំប៉ុស។ វិធានការដ៏ចម្បងនេះកំពុងប្រព្រឹត្តទៅស្របតាមគំនិតផ្ដួចផ្ដើមជាសកលរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក។ វិធានការទាំងនេះ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ និងដោះស្រាយបញ្ហាឫសគល់នៃការបំពុលប្លាស្ទិក តាមរយៈការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់ឲ្យមានប្រសិទ្ធភាព។

គំនិតផ្ដួចផ្ដើមរបស់កម្ពុជា បានផ្តល់នូវឧទាហរណ៍ជាក់ស្តែងមួយក្នុងការដោះស្រាយបញ្ហាស្នូលនៅកម្រិតមូលដ្ឋាន ហើយជាការរួមចំណែកនៅក្នុងការពិភាក្សាជាសកលស្តីពីការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។
ការចូលរួមដ៏សកម្មរបស់កម្ពុជានាពេលនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ ល់ប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវគំរូសកម្មភាពដ៏ល្អមួយ ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត នៅទូទាំងពិភពលោក ដោយបង្ហាញពីគំនិតផ្តួចផ្តើមដែលអាចកៀរគរមនុស្សនៅតាមសហគមន៍ សាលារៀន និងបុគ្គលនានា ឲ្យមានការបោះជំហានទៅមុខយ៉ាងសំខាន់ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកយ៉ាងទូលំទូលាយ។

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំឡើងក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ” បានទទួលការចូលរួមដ៏គួរឲ្យកត់សម្គាល់ពីសាលារៀនទូទាំងប្រទេសសរុប ចំនួន 5,808 សាលា គ្រូបង្រៀនចំនួន 191,183 នាក់ និងសិស្សានុសិស្ស ចំនួន 2,439,539 នាក់ សរុបចំនួន 2,655,231 នាក់ គិតត្រឹមថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2023។
ប្រជាពលរដ្ឋ ចំនួន 15.61% បានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជារួមប្រជាពលរដ្ឋសរុបប្រមាណ ៥០% នៅទូទាំងប្រទេសបានចូលរួមយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ” ៕
-
សេដ្ឋកិច្ច១៩ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


