ព័ត៌មានជាតិ
ពន្ធដារប្រកាសជ្រើសរើសមន្ត្រីរាជការជំនាញបច្ចេកវិទ្យាព័ត៌មានប្រភេទក្របខ័ណ្ឌ«ក»ចំនួន២០០នាក់
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសជ្រើសរើសមន្ត្រីរាជការជំនាញបច្ចេកវិទ្យាព័ត៌មានប្រភេទក្របខ័ណ្ឌ«ក»ចំនួន២០០នាក់សម្រាប់ឆ្នាំ២០២១នេះ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា«អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជូនដំណឹងដល់បេក្ខជនសញ្ជាតិខ្មែរទាំងពីរភេទជាមន្ត្រីរាជការនិស្សិតពីវិស័យឯកជននិងសាធារណៈទូទៅអាចដាក់ពាក្យប្រលង និងរៀបចំការប្រលងប្រជែងជ្រើសរើសមន្ត្រីរាជការជំនាញបច្ចេកវិទ្យាប្រភេទក្របខ័ណ្ឌ ក ចំនួន២០០នាក់ស្មើនឹង១៦មុខជំនាញឲ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ»។

បើតាមអគ្គនាយកដ្ឋានពន្ធដារបានបន្តថា លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនជានិស្សិតពីវិស័យឯកជននិងសាធារណៈជនទូទៅឯកជនដែលមានកម្រិតបណ្ដុះបណ្ដាលចាប់ពីសញ្ញាប័ត្រថ្នាក់បណ្ឌិតឡើងទៅត្រូវបានលើកលែងលក្ខខណ្ឌអាយុជន។ មានសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ឬសមមូលត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ គិតត្រឹមថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២១ និងបេក្ខជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រឬសមមូលត្រូវមានអាយុច្រើនបំផុត៣៥ឆ្នាំគិតត្រឹមថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២១។
ចំពោះបេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ បេក្ខជនពីក្របខ័ណ្ឌមន្ត្រីរាជការនៃក្រសួងស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជាត្រូវមានលិខិតបញ្ជាក់ទទួលស្គាល់ពីប្រធានក្រសួងស្ថាប័ន ឬតំណាងដែលមានការប្រគល់សិទ្ធិជាមុនសិនទើបមានសិទ្ធិចូលរួមក្នុងការប្រឡងប្រជែងនេះហើយការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការពន្ធដារជំនាញបច្ចេកវិទ្យាព័ត៌មាននេះនឹងត្រូវបានរៀបចំឡើងចំនួនពីរជំហាន។
ជំហានទី១ បេក្ខជននឹងត្រូវបែងចែកជា២ក្រុមទៅតាមប្រភេទជំនាញដែលបានជ្រើសរើសដោយបេក្ខជនមួយក្រុមត្រូវប្រឡងប្រជែងតាមរយៈវិញ្ញាសាសរសេរ និងមួយក្រុមទៀតត្រូវអនុវត្តកិច្ចការបច្ចេកវិទ្យាព័ត៌មានដោយយកកិច្ចការទៅអនុវត្តផ្ទាល់រួចប្រគល់ចម្លើយមកអគ្គនាយកដ្ឋានពន្ធដារវិញនិងជំហានទី២បេក្ខជនដែលទទួលបានលទ្ធផលជាប់លើវិញ្ញាសារសរសេរត្រូវមកធ្វើសម្ភាសន៍ផ្ទាល់មាត់។ ចំណែកបេក្ខជនដែលបានប្រគល់ចម្លើយនិងឯកសារនៃការអនុវត្តកិច្ចការត្រូវមកធ្វើបទបង្ហាញរួមជាមួយការធ្វើសម្ភាសន៍ផ្ទាល់មាត់ បេក្ខជនទាំងពីរភេទត្រូវចូលទៅកាន់អាសយដ្ឋានរបស់អគ្គនាយកដ្ឋានឬស្កេនដើម្បីបំពេញពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងហើយត្រូវបោះពុម្ពបង្កាន់ដៃដោយខ្លួនឯងបន្ទាប់មកត្រូវយកបង្កាន់ដៃនោះព្រមទាំងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធដែលមានបញ្ជាក់ត្រឹមត្រូវដូចជាសញ្ញាប័ត្រនិងអត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅឬលិខិតបញ្ជាក់កំណើតដែលបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចប្រគល់ជូនមន្ត្រីទទួលពាក្យនៅពេលមកបង្ហាញខ្លួនស្កេនមុខឬម្រាមដៃនិងរូបថត។

ចំពោះកាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២១រហូតដល់ថ្ងៃទី០៩ខែមីនាឆ្នាំ២០២១ហើយកាលបរិច្ឆេទនៃការបង្ហាញស្គេនមុខឬម្រាមដៃនិងរូបថតចាប់ពីថ្ងៃទី១០ខែមីនាឆ្នាំ២០២១រហូតដល់ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥ល្ងាច។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាអគ្គនាយកដ្ឋាននឹងទទួលពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងរបស់បេក្ខជនឲ្យចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។ ដូចនេះអគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំវីដេអូណែនាំស្តីពីរបៀបដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


