ព័ត៌មានជាតិ
ឪពុកចុង ចាប់រំលោភកូនស្រី រហូតមានផ្ទៃពោះ៤ខែ ទើបធ្លាយអាថ៌កំបាំង
ជនល្មោភកាមម្នាក់ ដែលត្រូវជាឪពុកចុង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនទៅតាមពាក្យបណ្តឹងដែលប្រពន្ធបានប្តឹង បន្ទាប់ធ្លាយរឿងរ៉ាវដ៏អាស្រូវ ដែលបុរសរូបនេះហ៊ានចាប់បង្ខំកូនស្រីរបស់ខ្លួនរហូតមានផ្ទៃពោះ។
ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយ និងបន្ទាប់ពីមានការឯកភាពពីលោកព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា រួចមក នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១ សមត្ថកិច្ចដែលដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបានស្រីកសំឡូត បានចុះនាំខ្លួនជនសង្ស័យ ១នាក់ឈ្មោះ គឹម ជិនឡេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីមកសាកសួរ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទៅលើកូនចុងរបស់ខ្លួន។

ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ វេលាម៉ោង៩និង៣០នាទីយប់ ជនសង្ស័យដែលត្រូវជាឪពុកចុង បានចាប់បង្ខំកូនស្រីឈ្មោះ ធ ស ន អាយុ១៣ឆ្នាំ ដើម្បីរំលោភរហូតបានសម្រេច ខណៈដែលប្រពន្ធមិននៅផ្ទះ។

បើទោះបីជាជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពចាប់រំលោភបានតែម្តងក៏ដោយ។ ក៏ក្មេងស្រីរងគ្រោះបានលើកឡើងយ៉ាងច្បាស់ថា នាងត្រូវបានឪពុកចុងចាប់រំលោភតាំងពីអំឡុងខែតុលា ឆ្នាំ២០២០មកម្ល៉េះ ហើយរហូតមកទល់ពេលនេះ គឺមានចំនួន ៤ លើករួចមកហើយ។ ដោយសារតែមានការសង្ស័យ ទៅលើភាពស្លេកស្លាំងរបស់ចៅស្រី។ ទើបជីដូននាំទៅគ្លីនិកឯកជន នៅឃុំតាសាញ ដើម្បីពិនិត្យហើយជាលទ្ធផលគឺ នាងមានផ្ទៃពោះ ៤ ខែមកហើយ ទើបស្ត្រីជាម្តាយដាក់ពាក្យប្តឹងតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ