ព័ត៌មានជាតិ
កម្ពុជា-គុយបា ចង់ឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យអធិការកិច្ច
ស្ថានទូតគុយបា នឹងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ចកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចប្រហាក់ប្រហែលរបស់គុយបា ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ។ នេះជាការឯកភាពគ្នារវាងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ក្នុងជំនួបទ្វេភាគី នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានប្រាប់លោកស្រីឯកអគ្គរដ្ឋទូតនូវស្ថានភាពដ៏ល្អប្រសើររបស់កម្ពុជាលើគ្រប់ទិដ្ឋភាព ទាំងនយោបាយ សង្គម សេដ្ឋកិច្ច ដែលបានបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ ទេសចរណ៍ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ជាពិសេសភាពចាំបាច់ក្នុងការប្តូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ច ក្នុងនីតិកាលទី៧នេះ។

លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា ការប្ដូរឈ្មោះទៅជាក្រសួងអធិការកិច្ចនេះ គឺស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ស្ថិតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានប្រាប់បង្ហាញនូវផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ច គឺការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ដើម្បីឆ្លើយតបទៅនឹងភារកិច្ចចម្បងរបស់ក្រសួងអធិការកិច្ច ក៏ដូចជាការពង្រីកនូវវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ កម្ពុជា និងគុយបា លោករដ្ឋមន្រ្តី ហួត ហាក់ និងលោកស្រីឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានឯកភាពឱ្យស្ថានទូតគុយបា នឹងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានសមត្ថកិច្ចប្រហាក់ប្រហែលនៅប្រទេសគុយបា ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអធិការកិច្ច។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពពិនិត្យមើលលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់នៅក្នុងវិស័យអធិការកិច្ច និងឯកភាពក្នុងការរៀបចំការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រតិភូនៃប្រទេសទាំងពីរ ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកលើវិស័យអធិការកិច្ច ផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


