Connect with us

ព័ត៌មានជាតិ

លោក សុខ សូកេន ចូលរួមធ្វើជំរឿនដោយផ្ទាល់ ក្នុងសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងអធិការកិច្ច

បានផុស

នៅ

លោក សុខសូកេនរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញទទួលស្វាគមន៍ និងអម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពនានាក្រោមឱវាទក្រសួងអធិការកិច្ច នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរការនៃការធ្វើជំរឿននៅក្រសួងអធិការកិច្ច លោករដ្ឋមន្រ្តី បានអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងអធិការកិច្ចជាបន្តបន្ទាប់ ដើម្បីធ្វើជំរឿនដោយផ្ទាល់ តាមការកំណត់ដោយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារចុះជំរឿនរបស់ក្រសួងអធិការកិច្ច។


សូមជម្រាបថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងអធិការកិច្ច មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៦ និងទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ដំណើរការចុះជំរឿនរយៈពេល ២ថ្ងៃនេះ គឺធ្វើឡើងដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការធ្វើជំរឿនមន្ត្រីរាជការស៊ីវិលទូទាំងប្រទេសរបស់ក្រសួងមុខងារសាធារណៈ សំដៅផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន ឱ្យស្របនឹងចំនួនមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្តែង។

ការធ្វើជំរឿននេះ មិនត្រឹមតែជាការចូលរួមចំណែកក្នុងយុទ្ធសាស្ត្រកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏សំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងផងដែរ។

គួរឱ្យដឹងដែរថា ក្រសួងអធិការកិច្ច ជាក្រសួងទី៨ ដែលគណៈកម្មការជំរឿន​ បានធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម