Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះបូមលូបញ្ចៀស​ការស្ទះចរន្តទឹកហូរជូនប្រជាពលរដ្ឋ

បានផុស

នៅ

ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ និងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សហការជាមួយក្រុមការងារមន្ទីរសាធារណការរាជធានីភ្នំពេញ ដាក់រថយន្តបូមលូបញ្ចៀសការកកស្ទះប្រព័ន្ធលូនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលេីស្ទះប្រព័ន្ធលូពិបាកក្នុងការស់នៅទេីបអាជ្ញាធរស្នេីទៅលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារណៈការនិងដឹកជញ្ជូន សុំរថយន្តបូមលូដេីម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ។

លោក វ៉ា សាវឿន តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ សូមថ្លែងអំណរគុណដល់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណៈកានិងដឹងជញ្ជូន រួមទាំងក្រុមការងារ រាជធានីភ្នំពេញដែលបានផ្តល់រថយន្តសម្រាប់បូមលូដេីម្បីបញ្ចៀសការកកស្ទះប្រព័ន្ធលូទាន់ពេលវេលា៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម