ព័ត៌មានជាតិ
មន្ទីរសាធារណការរាជធានីភ្នំពេញ ជួសជុលសម្ភារៈហាត់ប្រាណតាមសួនសាធារណៈដែលខូចខាត ឲ្យមានលក្ខណៈល្អប្រសើរវិញ
មន្ទីរសាធារណការរាជធានីភ្នំពេញ បានជួសជុលថែទាំសម្ភារៈហាត់ប្រាណតាមសួនច្បារសាធារណៈដែលខូចខាតឲ្យមានលក្ខណៈល្អប្រសើរវិញ ក្រោយមានការសំណូមពរពីប្រជាពលរដ្ឋ។

ជាក់ស្ដែងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះ មន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញ បាននិងកំពុងធ្វើការផ្លាស់ប្ដូរ ជួសជុល ថែទាំសម្ភារៈហាត់ប្រាណតាមសួនច្បារឲ្យមានសភាពល្អប្រសើរវិញ។
អាណាព្យាបាលកុមារដែលតែងឧស្សាហ៍នាំកូនៗ តូច ទៅដើរលេង និងធ្វើលំហាត់ប្រាណលេងកម្សាន្តនៅសួនមាត់ទន្លេ បានប្រាប់ថា ទីតាំងសួនច្បារមានលក្ខណៈធំទូលាយល្អសម្រាប់ឱ្យពលរដ្ឋមកលេងកម្សាន្ត ទេសភាពស្រស់ស្អាត ហើយមានសម្ភារៈជាច្រើនប្រភេទសម្រាប់ក្មេងជិះ និងមនុស្សចាស់ហាត់ប្រាណ ដូច្នោះហើយ សូមឱ្យអាជ្ញាធរមានការគិតគូរ និងតាមដានពិនិត្យជាប្រចាំផង លើផ្នែកដែលខូចខាត ព្រោះសម្ភារៈទាំងអស់សង់ឡើងពីដែក ប្រសិនបាក់ប្រេះបែក គឺវាងាយ ក្នុងការបង្កជាគ្រោះដល់កុមារពេលជិះលេងកម្សាន្ត ព្រោះតែការមិនបានចាប់អារម្មណ៍ ឬមើលឃើញ។

សូមបញ្ជាក់ថា សួនច្បារមាត់ទន្លេខាងលើនេះ ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ ពេលនេះមន្ទីរសាធារណការរាជធានីភ្នំពេញ បានចាត់ឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យមើលចំពោះសម្ភារៈទាំងនោះ តែចាស់ខូចខាត ប្រើប្រាស់មិនកើត ឱ្យជួសជុលឡើងវិញជូនពលរដ្ឋដើម្បីមកលេងកម្សាន្ត៕
អត្ថបទ ៖ សុភា







-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


