Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជំនាញ ស្ថាបនាផ្លូវបេតុង ៧៧បេតេ ឡើងវិញ ដែលអាចបញ្ចៀសចរាចរណ៍ផ្លូវ២៧១ ឆ្ពោះទៅកាន់ផ្លូវ៣៧១

បានផុស

នៅ

អាជ្ញាធរជំនាញ កំពុងពន្លឿនការស្ថាបនាផ្លូវបេតុងលេខ ៧៧បេតេ មួយខ្សែ ប្រវែង ៧២០ម៉ែត្រ ដើម្បីរំដោះចរាចរណ៍ផ្លូវ២៧១ និងផ្លូវ ៣៧១ មួយផ្នែកធំដល់ពលរដ្ឋដែលធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងការស្ថាបនាផ្លូវបេតុងលេខ ៧៧បេតេ ប្រវែងជាង៧៦០ម៉ែត្រ ក្នុងភូមិចំរើនផលទី៣ ស្ថិតនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរកំពុងពន្លឿនការចាក់បេតុង ឲ្យបានទាន់ពេលវេលាតាមការកំណត់។

លោក សុន រ័ត្ន ជាអ្នកដំណើរឆ្លងកាត់កំណាត់ផ្លូវ ៧៧បេតេ ជាប្រចាំ បានលើកឡើងថា មុនមានអាជ្ញាធរចុះស្ថាបនាកំណាត់ផ្លូវខាងលើនេះ រៀងរាល់ព្រឹកគាត់ឧស្សាហ៍ជិះតាមបណ្តោយផ្លូវបេតុងនេះ មានជង្ហុកតូចច្រើនគួរសម ដែលបង្កការលំបាករាល់ពេលឆ្លងកាត់ចំណុចផ្លូវនេះ។ ក្រោយមានអាជ្ញាធរចុះស្ថាបនាកំណាត់ផ្លូវបេតុងនេះ គឺបង្កើនភាពងាយស្រួល កាន់តែប្រសើរជាងមុន ព្រោះនៅពេលផ្លូវ ២៧១ ស្ទះចរាចរណ៍ ហើយប្រសិនពលរដ្ឋចង់ឡើងទៅកាន់ចំណុចផ្លូវ ៣៧១ ពួកគាត់អាចជិះតាមផ្លូវបេតុងនេះបាន ដែលចំណេញពេលវេលាច្រើនផងដែរ។

កញ្ញា ហ័ង ពលរដ្ឋរស់នៅភូមិចំរើនផល បានប្រាប់ឲ្យដឹងថា ពេលអាជ្ញាធរចុះអភិវឌ្ឍន៍ផ្លូវបេតុងនេះ បានផ្តល់ងាយស្រួលជូនពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាគាត់ផ្ទាល់ ព្រោះថាផ្លូវមួយខ្សែនេះ មានចរាចរណ៍មមាញឹកគួរសម ដែលអាចបង្កើនចំណូលដល់រូបគាត់ជាអ្នកលក់ដូរអីវ៉ាន់បន្ថែមកាន់តែច្រើនផងដែរ។

លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងស្ថាបនាចាក់បេតុងឆ្អឹងដែក១២លី ទទឹង៧ម៉ែត្រ កម្រាស់២តឹក ប្រវែងបណ្តាយជាង ៧៦០ម៉ែត្រ និងចិញ្ចើមផ្លូវ គឺជាយុទ្ធសាស្រ្តសំខាន់ក្នុងការជួយទាញរំដោះចរាចរណ៍ផ្លូវ២៧១ និងផ្លូវ ៧៧បេតេ ឲ្យកាន់តែប្រសើរថែមទៀត ពីតំបន់អធិការដ្ឋាននគរបាល តំបន់ភូមិចំរើនផល៣ ជាពិសេសនោះលំហូរចរាចរណ៍កំណាត់ផ្លូវ២៧១ ប្រកបដោយគុណភាព និងសុវត្ថិភាពការងារ។

ជាចុងក្រោយ ចៅសង្កាត់បឹងទំពន់ទី១ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវនេះ សូមមេត្តា គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន តាមផ្លូវនានា ជាពិសេសចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីពលរដ្ឋធ្វើដំណើរបានស្រួល និងមានសុវត្ថិភាពខ្ពស់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម