ព័ត៌មានជាតិ
ការដ្ឋានពង្រីកប្រឡាយបឹងត្របែក រំដោះទឹកលិច ៤ ខណ្ឌ កណ្តាលក្រុង គ្រោងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥
ស្ថានភាពប្រឡាយបឹងត្របែកមានទទឹងមធ្យម ៦ម ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ ម៉ែត្រគូបក្នុង ១ វិនាទីបានបណ្តាលឲ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០ មមក្នុង ១ ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧ មករា និងខណ្ឌដូនពេញ។
ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ ម ទៅទទឹង ១២ ម ដើម្បីអាចបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ ម៉ែត្រគូបក្នុង ១ វិនាទី កើនដល់ ២៤ ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់។ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ ជាប់ប្រឡាយនេះត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម ជម្រៅ ៣ម ឯខាងលើត្រូវស្ថាបនាផ្លូវដដែល។
បើតាមមន្រ្តីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ការងារនៅការដ្ឋានបានសាងសង់ជាង ៤ខែ គិតត្រឹមថ្ងៃនេះ សម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ ដែលតាមមន្រ្តីជំនាញសង្ឃឹមថា លូប្រអប់ខ្នាតធំនេះនឹងរួមចំណែកជួយកាត់បន្ថយការលិចលង់ភូមិសាស្ត្រខាងលើបាន៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


