Connect with us

ព័ត៌មានជាតិ

ក្រសួងហាមបេក្ខជនប្រឡងមន្ត្រីកសិកម្មឃុំ យកសំ​ណៅ​ឯកសារ និងឧបករណ៍អេឡិកត្រូនិកជាប់ខ្លួន

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីណែនាំមួយដល់បេក្ខជនចូលរួមប្រឡងជ្រើសរើមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ ដោយត្រូវចូលមកមណ្ឌលប្រឡងហាមយកឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទជាប់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីណែនាំរបស់ក្រសួងមុខងារសាធារណៈបង្ហាញថា ករណីមកយឺតម៉ោងតិចជាង ១៥ នាទី បន្ទាប់ពីការចាប់ផ្ដើមវិញ្ញាសាត្រូវសុំការអនុញ្ញាតពីប្រធានមណ្ឌលជាមុនទើបអាចចូលប្រឡងបាន និងប្រគល់សន្លឹកកិច្ចការប្រឡងតាម៉ោងកំណត់។

ចំពោះការមកយឺតម៉ោង លើស ១៥ នាទី បន្ទាប់ពីវិញ្ញាសាចាប់ផ្ដើម មិនអនុញ្ញាតឱ្យចូលរួមប្រឡងជាដាច់ខាត។

ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ២០២៣ នឹងរៀបចំធ្វើឡើង នៅថ្ងៃទី ១៧ ខែធ្នូ នៅសាកលវិទ្យាលភូមិន្ទភ្នំពេញ។ បេក្ខជនចូលរួមប្រឡងសរុប​មានចំនួន ៣ ៣៨១ នាក់ សម្រាប់ការជ្រើសរើស ២៥០ នាក់។

នៅដើមឆ្នាំ ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត និង ឆ្នាំ ២០២៥ ថែម ៥៥០ នាក់ឲ្យគ្រប់ ១ ៦០០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម