ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ហាមគ្រូបង្រៀនដាក់សម្ពាធ ឬ គាបសង្កត់សិស្ស ឲ្យរៀនគួរក្រៅម៉ោងសិក្សា
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការហាមប្រាមដល់គ្រូបង្រៀនទាំងអស់ មិនត្រូវដាក់សម្ពាធ ឬ គាបសង្កត់សិស្សឲ្យរៀនគួរក្រៅម៉ោងសិក្សាជាមួយខ្លួនឡើយ ព្រោះប៉ះពាល់ដល់សិស្ស ក៏ដូចជាអាណាព្យាបាលសិស្ស។

លោក កាន់ ពុ ទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៦ ធ្នូនេះថា ជារួម ការបង្រៀនគួរបន្ថែមក្រៅម៉ោងសិក្សាដោយយកកម្រៃពីសិស្ស ពិតជាប៉ះពាល់ដល់សិស្សានុសិស្ស និងអាណាព្យាបាល ប្រសិនបើគ្រូបង្រៀន យកម៉ោងផ្លូវការ(ម៉ោងរដ្ឋ) ទៅបង្រៀនសិស្ស ហើយទាមទារកម្រៃបន្ថែម, ដាក់សំពាធ ឬ គាបសង្កត់សិស្សឲ្យរៀនគួរជាមួយខ្លួន, ចេញសំណួរតេស្តប្រចាំខែ ឆមាស នូវខ្លឹមសារមេរៀនដែលគាត់បង្រៀនសិស្សក្រៅម៉ោង ដែលនាំឲ្យសិស្សមិនបានរៀនក្រៅម៉ោងមិនអាចធ្វើតេស្តបានពិន្ទុល្អ ដូចអ្នករៀនបន្ថែម, ដាក់ពិន្ទុលម្អៀង ដោយផ្តល់ពិន្ទុច្រើនដល់អ្នករៀនបន្ថែមជាមួយគាត់ ហើយផ្តល់ពិន្ទុតិចដល់អ្នកមិនរៀនបន្ថែម បើទោះបីជាធ្វើត្រូវដូចគ្នាក៏ដោយ,និងរើសអើងសិស្សមិនរៀនបន្ថែមជាមួយ ដោយមិនសូវពន្យល់ ឬ មិនយកចិត្តទុកដាក់ពេលសិស្សរៀនក្នុងថ្នាក់រៀនជាដើម។

លោកបានបន្តថា ប៉ុន្តែប្រសិនបើគ្រូបង្រៀនមិនអនុវត្តចំណុចអវិជ្ជមានខាងលើនេះទេ ការបង្រៀនបន្ថែមក្រៅម៉ោងដោយយកកម្រៃពីសិស្ស មិនប៉ះពាល់ដល់សិស្សានុសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលនោះទេ ថែមទាំងអាចជួយពង្រឹងសមត្ថភាពសិស្សឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនបន្ថែមក្រៅម៉ោងសិក្សាដោយយកកម្រៃពីសិស្ស សូមមេត្តាយោគយល់ និងលើកលែងដល់សិស្សមកពីគ្រួសារក្រីក្រ ជួបការលំបាក ដើម្បីពួកគាត់មានឱកាសទទួលបានការអប់រំដូចសិស្សដទៃទៀតដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ