ព័ត៌មានជាតិ
ថ្ងៃទី២១-២៤ ខែធ្នូ ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងប៉ៃលិន នឹងចុះត្រជាក់ដល់១៥ អង្សារសេ
បើតាមសេចក្ដីប្រកាសស្ដីស្ថានការណ៍អាកាសធាតុចុះត្រជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញនៅថ្ងៃទី១៨ ខែធ្នូ បានឱ្យដឹងថា ចាប់ថ្ងៃទី២១ដល់ ២៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ ដោយក្នុងនោះសីតុណ្ហភាពនៅពេលព្រឹកនឹងចុះត្រជាក់ដល់កម្រិត១៥អង្សារសេ សម្រាប់ខេត្តចំនួន៥។

បើតាមសេចក្ដីប្រកាស សម្រាប់ខេត្តទាំង៥នោះមានដូចជា ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាពី ១៥-១៦អង្សារសេ។ ចំពោះខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាពី ១៧-១៩អង្សារសេ។ ចំណែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣អង្សារសេ។ ដោយឡែកនៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រ មានកម្ពស់១,៥០-២,០០ ម៉ែត្រ។
មូលហេតុដែលនាំឱ្យកម្ពុជាចុះត្រជាក់បែបនេះ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា គឺមកពីប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុង ឦសានបក់ពីបង្គូរទៅខ្លាំង។
ជាមួយគ្នានេះ ក្រសួងធនធានទឹិកបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


