ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងនឹងព្យាយាមសម្រួលដល់ពលរដ្ឋឱ្យមានទឹកប្រើប្រាស់មិនឱ្យមានការកេងចំណេញឡើយ
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានលើកឡើងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម និងស្ថាបនពាក់ព័ន្ធនឹងព្យាយាមឱ្យអស់លទ្ធភាព ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ ឱ្យទទួលបានទឹកប្រើប្រាស់គ្រប់គ្នា ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់កេងចំណេញ ឬរំលោភយកទឹកទៅប្រើប្រាស់តែឯងនោះទេ។

ការលើកឡើងរស់អ្នកនាំពាក្យនេះ ឆ្លើយតបទៅនឹងបញ្ហាឱ្យកសិករផ្អាកការបង្កបង្កើនផល ដែលរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញប្រកាសនាពេលថ្មីៗនេះ។
ក្នុងប្រកាសចុះថ្ងៃទី ០៣ មករា ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករបានកើនរហូតដល់ជាង ៤ម៉ឺន៦ពាន់ហិកតា លើសផែនការប្រើប្រាស់ទឹកជាង ២ម៉ឺន៦ពាន់ហិកតា។
ក្នុងន័យនេះ រដ្ឋបាលខេត្ត បានណែនាំដល់ប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងធ្វើស្រូវរដូវប្រាំងឆ្នាំ ២០២៤នេះ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។

ភ្ជាប់ជាមួយការប្រកាសនេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា អាជ្ញាធរខេត្ត បានធ្វើការជាមួយមន្ទីរធនធានទឹកដោយបានគណនាយ៉ាងច្បាស់លាស់ថា ធនធានទឹកដែលមានរាល់ថ្ងៃនេះ អាចផ្គត់ផ្គង់ការបង្កបង្កើនផលស្រូវប្រាំងបាននៅក្នុងទំហំប៉ុណ្ណា។ ក្រសួងច្បាស់ណាស់ថា ប្រសិនបើប្រជាកសិករសម្រុកធ្វើទាំងអស់ មិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ឡើយ ដោយសារធនធានទឹកដែលកំពុងមាននេះ មិនមែនប្រើប្រាស់តែសម្រាប់បង្កបង្កើនផលប៉ុណ្ណោះទេ ពោលគឺត្រូវចែករំលែកមួយផ្នែកសម្រាប់ពលរដ្ឋប្រើប្រាស់ទូទៅប្រចាំថ្ងៃផងដែរ ។ កញ្ញាបន្តដូច្នេះថា« នេះគឺជាការគិតគូរ និងជូនដំណឹងទុកជាមុន ហើយក្រើនរំលឹកក៏ដូចជាផ្តល់ជាព័ត៌មានដើម្បីឱ្យប្រជាពលរដ្ឋយកទៅពិចារណា»។

លើសពីនេះទៀត អ្នកនាំពាក្យក្រសួងកសិកម្ម បានមើលឃើញថា ការសម្រុកធ្វើត្រូវប្រាំងលើកទី២របស់កសិករនេះ ក៏ដោយសារពួកគាត់សប្បាយចិត្តនឹងការប្រមូលផលស្រូវហើយទទួលបានតម្លៃខ្ពស់ ពោលគឺស្រូវសើមនៅទីវាលអាចលក់បានតម្លៃប្រមាណ ១៣០០រៀល ក្នុងមួយគីឡូ ដែលតម្លៃនេះ មិនធ្លាប់មានពីមុនមក។
ទោះយ៉ាងណា បើតាមប្រកាសរបស់រដ្ឋដបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា ក្នុងករណីប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ អាជ្ញាធរមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ៕


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


