Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាប្រកាសជ្រើសរើសបុគ្គលិក ៩នាក់ចូលបម្រើការងារ

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា បានប្រកាសជ្រើសរើសបុគ្គលិក ៩នាក់ ឱ្យចូលបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ដែលផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១៥ ខែមករា ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខខណ្ឌនៃការជ្រើសរើស គឺបេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសញ្ជាតិខ្មែរ មានសុខភាពល្អ អាយុចាប់ពី១៨ ដល់៣៥ឆ្នាំ។ ប្រសិនជាបេក្ខជននោះពូកែខាងភាសាបរទេស និងមានលំនៅដ្ឋានក្នុងឧទ្យានអង្គរ ត្រូវបានលើកទឹកចិត្ត។ ជាបេក្ខជនដែលមិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី និងសិទ្ធិជាពលរដ្ឋ។ សំណុំឯកសារដែលបេក្ខជនត្រូវមាន គឺប្រវត្តិរូបសង្ខេប អត្តសញ្ញាណបណ្ណ និងសៀវភៅស្នាក់នៅថតចម្លង សេចក្តីសម្លងសំបុត្រកំណើត លិខិតបញ្ជាក់កិរិយាមាយាទ និងលិខិតធានាអះអាងថាមិនមែនជាមន្ត្រីរាជការ។

ទីកន្លែងទទួលពាក្យ គឺនៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា។ សម្រាប់បេក្ខជនដាក់ពាក្យ ត្រូវឆ្លងកាត់ការប្រឡង និងសម្ភាសជ្រើសរើស ហើយអ្នកដែលត្រូវបានជ្រើសរើសនឹងបិទផ្សាយនៅស្នាក់ការអាជ្ញាធរអប្សរាខេត្តសៀមរាប ឬ ជូនដំណឹងតាមទូរសព្ទរបស់បេក្ខជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម