ព័ត៌មានជាតិ
ប្រាសាទនាគព័ន្ធ សាងសង់បង្កប់គោលដៅសាសនា និងការរៀបចំទឹកដីសម័យមហានគរ
ប្រាសាទនាគព័ន្ធដែលមានឈ្មោះដើមថារាជស្រី ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ បន្ទាប់ពីព្រះអង្គបានរំដោះរាជធានីអង្គរចេញពីការជិះជាន់របស់ពួកចាមនៅឆ្នាំ ១១៨១។
គោលបំណងជានិមិត្តរូបសំខាន់ៗនៃការសាងសង់ប្រាសាទនាគព័ន្ធ គឺដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន ជាពិសេសគឺព្រះពោធិសត្វលោកេស្វរៈ តាមរយៈភស្តុតាងរូបចម្លាក់ព្រះពោធិសត្វនៅលើហោជាងទាំងបួននៃតួប៉មកណ្តាលដែលបែរមុខទៅទិសខាងកើត។ នេះបើតាមបុរាណវិទូ លោក ជា សារិទ្ធ។

មានទីតាំងស្ថិតនៅលើកូនកោះកណ្តាលបារាយណ៍ជ័យតដាក ឬបារាយណ៍ខាងជើងនៅក្នុងអតីតរាជធានីបណ្តោះអាសន្នមានឈ្មោះថា “ជ័យស្រី” លោក ជា សារិទ្ធ បុរាណវិទូនិងជាមន្រ្តីអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សារាបានគូសបញ្ជាក់ថា នគរជ័យស្រីមានប្រាសាទចំនួន ៣ សំខាន់ គឺប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងប្រាសាទតាសោម។
លោកអះអាងថា ប្រាសាទនាគព័ន្ធជាភស្តុតាងដែលក្រៅពីបម្រើគោលដៅសាសនាក៏បង្ហាញពីការរៀបចំក្រុង ឬនគរក្នុងសម័យមហានគរ។ លោកលើកឡើងស្ថាបត្យកម្មនៃការសាងសង់ប្រាសាទនាគព័ន្ធ មានក្រុមស្រះចំនួន ៥ ដោយមានស្រះធំមួយនៅកណ្តាល និងព័ទ្ធជុំវិញដោយស្រះតូចៗចំនួនបួន។
ស្រះកណ្តាលជានិមិត្តរូបនៃអនោតត្តស្រះ ដែលជាស្រះដ៏ពិសិដ្ឋមួយនៅកណ្តាលជម្ពូទ្វីបឬភ្នំហែមពាន្ត។ ស្រះនេះជាប្រភពទឹកដើម ដែលផ្តល់ទឹកដល់ស្រះចំនួនបួនទៀតនៅលើភពផែនដីសម្រាប់បម្រើដល់វិស័យកសិកម្ម។

ស្រះខាងជើងតំណាងឲ្យទន្លេស៊ីតាដែលមានរូបចម្លាក់តំណាងជាក្បាលដំរី។ ស្រះខាងកើត តំណាងឲ្យទន្លេគង្គាដែលមានរូបចម្លាក់តំណាងជាក្បាលមនុស្ស។ ស្រះខាងត្បូងតំណាងឲ្យទន្លេសិន្ធុ ដែលមានរូបចម្លាក់តំណាងជាក្បាលតោ ឬសឹង្ហ និងស្រះខាងលិចតំណាងឲ្យទន្លេអមុតយៈ ដែលមានរូបចម្លាក់តំណាងជាក្បាលសេះ។
ព្រះបាទជ័យវរ្ម័នទី៧ បានយកសាច់រឿងទេវកថា និងរឿងរ៉ាវក្នុងគម្ពីរព្រះពុទ្ធសាសនាមហាយានមកប្រែក្លាយជាសំណង់ស្ថាបត្យកម្មជាក់ស្តែងនិងការរៀបចំទឹកដី។ លោក ជា សារិទ្ធ បានបញ្ជាក់ថា ការកសាងប្រាសាទនាគព័ន្ធមិនត្រឹមតែបម្រើដល់វិស័យសាសនា នយោបាយ និងវប្បធម៌ប៉ុណ្ណោះទេ តែក៏បង្កប់នូវនិមិត្តរូបដ៏ជ្រាលជ្រៅនៃការរៀបចំនគរឬទឹកដីក្នុងសម័យអាណាចក្រខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


