ព័ត៌មានជាតិ
ជំហានថ្មីក្នុងការគ្រប់គ្រងទឹកអង្គរ៖ កម្ពុជា-បារាំងរួមដៃអភិវឌ្ឍប្រព័ន្ធបញ្ជាពីចម្ងាយ
នៅថ្ងៃទី១៩ និងទី២០ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Hervé CARDINAL អគ្គនាយកនៃសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកជ្រលងប៊ីយ៉ែវ( SIAVB) បានជួបប្រជុំបច្ចេកទេសដែលផ្តោតលើការគ្រប់គ្រងទ្វារទឹកអង្គរពីចម្ងាយនាពេលអនាគត។

ក្នុងអំឡុងពេលពិភាក្សា SIAVB បានបង្ហាញគំរូធារាសាស្ត្រមួយដែលត្រូវបានប្រើសម្រាប់ការគ្រប់គ្រងពីចម្ងាយនៃតំបន់ជ្រលង Bièvres ដែលជាប្រព័ន្ធទំនើបមួយក្នុងចំណោមប្រព័ន្ធទំនើបបំផុតនៅប្រទេសបារាំង សម្រាប់ការការពារភូមិដ្ឋានប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។ ការបង្ហាញនេះបានផ្តោតលើរបៀបនៃការគ្រប់គ្រងពីចម្ងាយដែលគំរូនេះអាចនឹងត្រូវបានកែសម្រួល និងផ្ទេរពីបរិបទទន្លេ Bièvres មកប្រើប្រាស់ក្នុងបណ្តាញគ្រប់គ្រងទឹកនៃប្រព័ន្ធធារាសាស្ត្រអង្គរ។

នៅខែសីហា ឆ្នាំ២០២៦ ឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។ នេះនឹងក្លាយជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតប្រព័ន្ធធារាសាស្ត្រទំនើបរួមបញ្ចូលគ្នា និងអាចគ្រប់គ្រងពីចម្ងាយសម្រាប់តំបន់អង្គរ។

ដំណើរទស្សនកិច្ចនៅទីតាំងជាក់ស្តែង បានអនុញ្ញាតឱ្យក្រុមការងារទាំងពីរ ពិនិត្យមើលការតភ្ជាប់រវាងឧបករណ៍បញ្ជានៅការិយាល័យត្រួតពិនិត្យ និងប្រព័ន្ធបញ្ជាទ្វារទឹកនៅតាមទីតាំងនានា។ SIAVB ក៏បានបង្ហាញអាងស្តុកទឹកនានានៅតាមបណ្ដោយជ្រលង Bièvres ដែលបានកែលម្អដោយពង្រីកអាចស្តុកទឹក រួមទាំងបង្កើតទេសភាពលម្អដែលត្រូវបានរចនាឡើង មិនត្រឹមតែដើម្បីបង្ការទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សោភ័ណភាពទេសភាព និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជ្រលងBièvres និងភ្ញៀវទេសចរផងដែរ។ រូបថតទាំងនេះបង្ហាញពីវឌ្ឍនភាពដែល SIAVB សម្រេចបានរហូតមកដល់ពេលនេះ។

គួរបញ្ជាក់ដែរថា SIAVB បានទទួលជោគជ័យក្នុងការការពារតំបន់លំនៅដ្ឋានក្នុងជ្រលង Bièvres របស់ខ្លួន មិនលិចលង់ដោយទឹកជំនន់ ដូចដែលអាជ្ញាធរជាតិអប្សរា បានការពារតំបន់អង្គរកុំឱ្យប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីឆ្នាំ២០០៧ និងក្រុងសៀមរាប ចាប់តាំងពីឆ្នាំ២០១២ កន្លងមកដែរ៕







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


