ព័ត៌មានជាតិ
អាជីវកម្ម ៤ ប្រភេទកើបចំណូលច្រើនបំផុតខ្ទង់ពាន់លានដុល្លារនៅកម្ពុជា
ផ្អែកតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលទើបតែចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញពីចំណូលរបស់អង្គភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។
ចំណូលពីការលក់ប្រចាំឆ្នាំរបស់អង្គភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជាដែលរួមបញ្ចូលគ្នាសរុបមានចំនួន ៥១ ប៊ីលានដុល្លារ។

ផ្អែកតាមរបាយការណ៍ជំរឿនបានបែងចែកចំណូលតាមផ្នែកនីមួយៗនៃអង្គភាពសេដ្ឋកិច្ច។ ក្នុងនោះផ្នែក “លក់ដុំ និងលក់រាយ និងជួសជុលយានយន្ត និងទោចក្រយានយន្ត” បានកាន់កាប់ភាគចំណែកចំណូលច្រើនបំផុតប្រមាណ ១៦,១ ប៊ីលានដុល្លារអាមេរិកស្មើនឹង ៣១,៧%។ អង្គភាពសេដ្ឋកិច្ចនៅលំដាប់បន្ទាប់គឺផ្នែក “សកម្មភាពផលិតកម្ម កម្មន្តសាល” ប្រមាណ ១២,៨ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ២៥,២%។ អង្គភាពសេដ្ឋកិច្ចស្ថិតក្នុងផ្នែក “សកម្មភាពធានារ៉ាប់រង និង ហិរញ្ញវត្ថុ” ប្រមាណ ១០,៤ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ២០,៦%។ អង្គភាពសេដ្ឋកិច្ចស្ថិតក្នុងផ្នែក “សកម្មភាពផ្នែកស្នាក់នៅ និងសេវាចំណីអាហារ” ប្រមាណ ២,៦ ប៊ីលានដុល្លារ អាមេរិក ស្មើនឹង ៥,១% នៃចំណូលសរុប។
របាយការណ៍ជំរឿនក៏លើកបញ្ជាក់ដែរថា សេដ្ឋកិច្ចនៅកម្ពុជាមានរចនាសម្ព័ន្ធចំណាយថ្លៃដើមខ្ពស់។ ចំណូលពីការលក់ប្រចាំឆ្នាំមានប្រមាណ ៥០,៧ ប៊ីលានដុល្លារអាមេរិក ខណៈការចំណាយមានប្រមាណ ៣៨,៦ ប៊ីលានដុល្លារអាមេរិក។
លទ្ធផលនេះបង្ហាញថា ការចំណាយប្រចាំឆ្នាំមានភាគចំណែកប្រមាណ ៧៦,០% នៃចំណូលពីការលក់ប្រចាំឆ្នាំមានន័យថា សេដ្ឋកិច្ចនៅកម្ពុជាមានរចនាសម្ព័ន្ធនៃការចំណាយមានកម្រិតខ្ពស់ជាពិសេសក្នុងវិស័យផ្នែកឧស្សាហកម្ម និងសេវាកម្ម។
រចនាសម្ព័ន្ធចំណាយមានកម្រិតខ្ពស់នេះ អាចបណ្ដាលមកពីមូលហេតុមួយចំនួនភាគច្រើនបំផុតពាក់ព័ន្ធទៅនឹងប្រតិបត្តិការនាំចូលវត្ថុធាតុដើមនិងទំនិញ ហើយផលិតភាពនៃផលិតកម្មក្នុងស្រុកនៅមានកម្រិតទាប៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


