សន្តិសុខសង្គម
បទល្មើសជលផល កើតឡើងជាង ៣ ពាន់ ករណី កើនឡើងជិត ៣០០ ករណីនៅឆ្នាំ ២០២៣
នៅក្នុងឆ្នាំ ២០២៣ សំណុំរឿងបទល្មើសជលផលនៅទូរទាំងប្រទេសកើតឡើងចំនួន ៣ ០៥៤ ករណី ចំនួននេះ មានការកើនឡើង ២៧៦ ករណី បើប្រៀបធៀបឆ្នាំ ២០២២។
បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលជលផលចេញផ្សាយនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា រដ្ឋបាលជលផលបានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៣ ០៥៤ ករណី (សមុទ្រ ១៩៧) ដែលរួមមាន៖ បំផ្លាញវត្ថុតាង ២ ៨៤៩ ករណី បង្ក្រាបរបាំងស្បៃមុងជាង ១ លានម៉ែត្រ និងបង្ក្រាបឧបករណ៍ផ្សេងៗទៀត។

របាយការណ៍ដដែលបង្ហាញថា រដ្ឋបាលជលផលក៏បានពិន័យអន្តរការណ៍ ១១៣ ករណី ដែលមានទំហំទឹកប្រាក់ជាង ៤០០ លានរៀល និងបញ្ជូនជនសង្ស័យ ៦២ នាក់ទៅតុលាកា ខណៈ ៣៨ នាក់តុលាការសម្រេចដាក់ឱ្យជាប់ពន្ធនាគារ។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទនៅជុំវិញបឹងទន្លេសាប មានការថយចុះបន្តិច ខណៈឆ្នាំ ២០២២ រដ្ឋបាលជលផលបង្ក្រាបបានច្រើន ហើយប្រជានេសាទមួយចំនួនបានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទមកឱ្យសមត្ថកិច្ច។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ ការបង្ក្រាបបទល្មើសជលផល ការអភិរក្សធនធានជលផល ការអភិវឌ្ឍវារីវប្បកម្ម ការពង្រឹងសមត្ថភាពសហគមន៍នេសាទ ការគ្រប់គ្រងព្រៃលិចទឹក និងព្រៃកោងកាង ការជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល និងការស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រជលផល ដែលរដ្ឋបាលជលផល ត្រូវរកវិធីសាស្ត្រ និងយន្តការសម្រាប់អនុវត្តក្នុងការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ប្រាក់ចំណូលបានពីវិស័យជលផលមានចំនួនជាង ៨២៨លានរៀល កើនលើសឆ្នាំមុនចំនួនជាង ២០៥លានរៀល ស្មើនឹង ២២៣,៥៩ ភាគរយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


