ព័ត៌មានជាតិ
ក្រសួងអប់រំមិនបានប្រកាសឱ្យផ្អាកការបើកគ្រឹះស្ថានសិក្សាឯកជនថ្មីនោះទេ
អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ក្រសួងមិនបានប្រកាសឱ្យផ្អាកការបើកគ្រឹះស្ថានសិក្សាឯកជនថ្មីនោះទេ ពោលគឺគ្រាន់តែណែនាំឱ្យមន្ត្រីជំនាញត្រួតពិនិត្យឱ្យបានច្បាស់លាស់ មុននឹងអនុញ្ញាតឱ្យបើកដំណើរការតែប៉ុណ្ណោះ។

ការលើកឡើងរបស់អ្នកនាំពាក្យអប់រំបែបនេះ បន្ទាប់ពីមានព័ត៌មានមួយចំនួនលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកបើកសាលារៀនឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់រំហូរគ្រូ និងសិស្សពីសាលារដ្ឋទៅកាន់សាលាឯកជន។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាស នៅរសៀលថ្ងៃទី១៨ ខែមករា នេះថា៖ “ខ្ញុំសូមជម្រាបជូនថា ក្រសួងមិនបានប្រកាសឱ្យផ្អាកការបើកគ្រឹះស្ថានសិក្សាឯកជនថ្មីៗនោះទេ គ្រាន់តែឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យមន្ត្រីជំនាញ ពិនិត្យឱ្យបានច្បាស់លាស់នូវលក្ខខណ្ឌ និងឯកសារគាំទ្រ ដល់ការស្នើសុំបើកគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានានូវគុណភាព នៃការអប់រំ និងទទួលបាននូវទំនុកចិត្ត និងភាពកក់ក្តៅពីមាតាបិតា អ្នកអាណាព្យាបាលដែលបញ្ជូនកូនទៅសិក្សានៅទៅនោះ”។

យ៉ាងណាក៏ដោយ លោក កាន់ ពុទ្ធី បានបន្តថា ថ្មីៗនេះ នៅតែមានគ្រឹះស្ថានសិក្សាឯកជន បន្តដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ហើយចំពោះគ្រឹះស្ថានសិក្សាឯកជនដែលបំពេញបានលក្ខខណ្ឌសមស្រប មន្ត្រីជំនាញរបស់ក្រសួងនឹងចុះពិនិត្យមើល និងសុំគោលការណ៍ទៅ រដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច។

កន្លងមក បណ្ឌិតសភាចារ្យ ហង់ជូន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានណែនាំឱ្យមន្ត្រីជំនាញសិក្សាវាយតម្លៃមួយទៅលើការបើកសាលាឯកជនឱ្យបានច្បាស់លាស់ មុននឹងអនុញ្ញាតឱ្យបើកបន្ថែម និងត្រូវពង្រឹងសាលារដ្ឋ ដោយសិក្សាទៅលើរំហូរសិស្សពីសាលារដ្ឋទៅឯកជន ហើយអគ្គនាយកដ្ឋានអប់រំ និងអគ្គនាយកដ្ឋានផ្សេងៗត្រូវស្វែងរកបញ្ហា និងដំណោះស្រាយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


