ព័ត៌មានជាតិ
យុវជនមកពីគ្រួសារក្រីក្រ ចាត់ទុកកម្មវិធីបណ្ដុះបណ្ដាលថ្នាក់ជាតិ ជាជីវិតថ្មី អាចផ្លាស់ប្ដូរជីវភាពគ្រួសារនាពេលអនាគត
យុវជនមកពីគ្រួសារក្រីក្រ ចាត់ទុកកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ជាជីវិតថ្មីសម្រាប់ពួកគេ ហើយមានក្តីសង្ឃឹមថានឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើសមរម្យ បន្ទាប់ពីការសិក្សារយៈពេល ៤ ខែ ចប់។

យុវតីមកពីគ្រួសារក្រីក្រ ហ៊ឹម ណារី លើកឡើងថា «បើគ្មានកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនេះទេ ខ្ញុំមិនអាចបន្តការសិក្សាបានទេ ពីព្រោះគ្រួសារខ្ញុំក្រពេក ដោយសារកត្តាគ្រួសារនេះហើយ ខ្ញុំគ្មានលទ្ធភាពបន្តរៀនបានទេ»។

យុវតីរូបនេះបន្តថា ដោយសារការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលមានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ជាប្រចាំខែផងនោះ ទើបយុវតីរូបនេះរួសរាន់មកចុះឈ្មោះចូលរៀននឹងគេ។ ក្រោយពីបានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ យុវតីរូបនេះ សង្ឃឹមថា ខ្លួននឹងមានការងារមួយច្បាស់លាស់នាពេលអនាគត ហើយថែមទាំងអាចផ្លាស់ប្ដូរជីវភាពរបស់គេបាន។ យុវតីរូបនេះថា «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចមានជំនាញមួយច្បាស់លាស់ រកការងារបានធ្វើ ហើយគ្រួសារខ្ញុំលែងលំបាកដូចសព្វថ្ងៃ»។

យុវតី រិទ្ធ រស្មី ដែលជាសិក្ខាកាមមួយរូបទៀត មកពីគ្រួសារក្រីក្រ និងជាក្មេងកំព្រាផងនោះ បានលើកឡើងថា «ខ្ញុំជាក្មេងកំព្រា ក្រីក្រ គ្មានលទ្ធភាពរៀនបន្តនោះទេ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភទៀតនោះ ខ្ញុំត្រូវតែចាប់យកឱកាសនេះឱ្យបាន»។

យុវតីរូបនេះបន្ថែមថា គាត់បានចុះឈ្មោះរៀនជំនាញកែច្នៃបន្លែផ្លែឈើ ហើយក៏សង្ឃឹមថា នឹងអាចមានការងារធ្វើមួយសមរម្យ កែប្រែជីវភាពគ្រួសារនាពេលអនាគតដែរ។ យុវតី រិទ្ធ រស្មី បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ឱកាសដ៏ល្អមួយនេះសម្រាប់យុវជន យុវតី មានជីវភាពក្រីក្រ អាចរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះបាន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បើកបវេសនកាលវគ្គទី ១។ កម្មវិធីបណ្ដុះបណ្ដាលនេះ មានសិស្សចំនួន ៥០០ ថ្នាក់ និងមានសិក្ខាកាមចំនួន ១៥០០០ នាក់ ដែលសិក្សាក្នុងវិស័យចំនួន ១០ លើមុខជំនាញចំនួន ៣៨ នៅទូទាំងប្រទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


