ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តកំពត អំពាវនាវដល់យុវជនមានជីវភាពខ្វះខាត ឲ្យចូលរៀនវគ្គជំនាញវិជ្ជាជីវៈដើម្បីមានការងារធ្វើ
មន្ត្រីជំនាញនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានបន្តអំពាវនាវដល់យុវជន និងពលរដ្ឋមានជីវភាពខ្វះខាតសូមមកចុះឈ្មោះចូលរៀនវគ្គសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្មវិធី ១លាន ៥សែន របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានជំនាញ និងឱកាសការងារ។

លោក នាក់ ណាន នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានបញ្ជាក់ថា សម្រាប់វគ្គសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្មវិធី ១លាន ៥សែន របស់រាជរដ្ឋាភិបាល គិតមកដល់ពេលនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលសិស្សសរុបជាង៨០០នាក់ ហើយក្នុងចំណោមសិស្សបានរៀនចប់៣៤៤នាក់ មានអត្រាសិស្សទទួលបានការងារធ្វើប្រមាណ៨៥%។

លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ក៏បានបញ្ជាក់ដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៃកម្មវិធីបណ្តុះបណ្តាលយុវជន១លាន៥សែននាក់របស់រាជរដ្ឋាភិបាល មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងសញ្ញាបត្របច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារ និងបង្កើតមុខរបរដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការ មានគុណភាព លទ្ធភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបតាមតម្រូវការទីផ្សារ ប្រកដដោយចីវភាព ភាពធន់ បត្យាប័ន។

ក្នុងស្មារតីនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ដោយមានការជំរុញលើកទឹកចិត្តពីរដ្ឋន្ត្រីការងារ ពិសេសលោកអភិបាលខេត្ត វិទ្យាស្ថានបានបណ្តុះបណ្តាលសិស្សសម្រាប់ឆ្នាំ២០២៤ បានសិស្ស៥៤៥នាក់ ឆ្នាំ២០២៥បាន២៦៥នាក់ ហើយសិស្សរៀនចប់ ទទួលបានការងារធ្វើក្នុងអត្រាប្រមាណ៨៥ភាគរយ។

សិស្សសិក្សាវគ្គជំនាញបញ្ចេកទេស ១.៥សែន បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសដល់ពួកគាត់ បានសិក្សាដោយឥតគិតថ្លៃ ដើម្បីមានជំនាញមួយច្បាស់លាស់ ងាយរកការងារល្អធ្វើក្រោយពេលរៀនចប់។

បើតាមមន្ត្រីជំនាញថា វិទ្យាស្ថានបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារផ្សព្វផ្សាយជំរុញដល់យុវជនដែលមានជីវភាពខ្វះខាត និងងាយរងរងគ្រោះ នៅតាមមូលដ្ឋានក្នុងខេត្តកំពត ឲ្យមកចុះឈ្មោះចូលរៀនវគ្គ១លាន៥សែន ពិសេសវិទ្យាស្ថានបានខិតខំបង្កើនទំនាក់ទំនងល្អជាមួយក្រុមហ៊ុន សហគ្រាស រោងចក្រនានា ដើម្បីស្វែងរកឱកាសការងារជូនដល់សិស្សដែលបានមករៀននៅវិទ្យាស្ថាន៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


