ព័ត៌មានជាតិ
បច្ចេកទេសទំនើប Port-a-Caths សម្រួលការចាក់ថ្នាំគីមី ព្យាបាលជំងឺមហារីក
ជាការអភិវឌ្ឍន៍បន្ថែមទៀតរបស់មន្ទីរពេទ្យកាល់ម៉ែត នូវឧបករណ៍ ក៏ដូចជាបច្ចេកទេសទំនើប ដើម្បីសម្រួលដល់ការព្យាបាល និងផាសុកភាពជូនដល់អ្នកជំងឺ។

Port-a-Caths: គឺជាឧបករណ៍ដែលជាធម្មតា ត្រូវបានគេដាក់នៅក្រោមស្បែកផ្នែកខាងស្តាំនៃទ្រូង ភ្ជាប់ទៅនិងបំពង់កាតេទែរ (Catheter) ដែលបញ្ចូលទៅក្នុងសរសៃឈាមវ៉ែនធំមួយនៅផ្នែកខាងស្តាំនៃបេះដូង ដែលគេហៅថា វ៉ែណា កាវ៉ា (Vena Cava)។ វាត្រូវបានប្រើប្រាស់ជាញឹកញាប់ សម្រាប់អ្នកជំងឺដែលមានសរសៃឈាមវ៉ែនខ្សោយ តូចចង្អៀត ឬសម្រាប់អ្នកដែលត្រូវការប្រើប្រាស់ថ្នាំតាមសរសៃរយៈពេលយូរ ដែលជៀសវាងពីការចាក់ច្រើនដង ក៏ដូចជាផលលំបាកផ្សេងៗដែលអាចកើតមានពីការចាក់តាមសរសៃធម្មតា។

បច្ចេកទេសនេះ ត្រូវបានវេជ្ជបណ្ឌិតជំនាញប្រើប្រាស់សម្រាប់ការបញ្ចូលថ្នាំ បូមឈាម និងបញ្ចូលឈាមចំពោះ៖

– អ្នកជំងឺមហារីក ដែលទទួលការព្យាបាលដោយថ្នាំគីមី
– ថ្នាំអង់ទីប៊ីយោទិចរយៈពេលយូរ
– អាហារូបត្ថម្ភតាមសរសៃឈាមរយៈពេលយូរ ។ល។

«សូមលោក លោកស្រីអញ្ជើញមកពិគ្រោះ បញ្ហាសុខភាព និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យពហុឯកទេស និងជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ឲ្យបានទាន់ពេលវេលា ដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងវិធីសាស្ត្រនៃការព្យាបាល»៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


