ព័ត៌មានជាតិ
អភិបាលរងស្រុកកំពង់ត្រាច ៖ កសិករលែងបារម្ភបញ្ហាកង្វះទឹកស្រោចស្រពដំណាំស្រូវរដូវប្រាំង
នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នេះ លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច បានលើកឡើងថា ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា ជាពិសេសនោះក្រោមការដឹកនាំចង្អុលបង្ហាញពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួយស្តារប្រឡាយផ្លូវទឹកពីព្រែកអន្សា ដល់ស្រុកបន្ទាយមាសដើម្បីយកមកចែកជូនប្រជាកសិករនៅក្នុងស្រុកកំពង់ត្រាច ដែលប្រជាកសិកទើបនឹងធ្វើស្រែរដូវប្រាំងស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិកនៅដើមរដូវបានទាន់ពេលវេលា។

លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច បានបញ្ជាក់ឱ្យដឹងថា ស្រូវរដូវប្រាំង និងដើមរដូវឆ្នាំ២០២៤នេះ ប្រជាកសិករអនុវត្តធ្វើស្រូវរដូវប្រាំងបានជាង២ពាន់ហិកតា មានឃុំចំនួន ៦ នៅក្នុងស្រុកកំពង់ត្រាច ដោយសារអាកាសធាតុគ្មានភ្លៀងកក់ខែ កត្តាក្តៅខ្លាំង ធ្វើឱ្យដំណាំស្រូវរដូវប្រាំងក្នុងឃុំចំនួនពីរ បានជួបនឹងកង្វះទឹក ប៉ុន្តែក្រោយមានការចូលរួមអន្តរាគមន៍ពីមន្ទីរជំនាញពាក់ព័ន្ធ មកដល់ពេលនេះ អាជ្ញាធរស្រុកអស់ក្តីបារម្ភរឿងបញ្ហាកង្វះទឹកស្រោចស្រពទៀតហើយ។

លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច បានបន្ថែមថា បើតាមផ្នែកលើផ្ទៃដីដែលប្រជាកសិករកំពុងតែបង្កបង្កើនផលធ្វើស្រូវរដូវប្រាំងមានចំនួន ១,៣០០ ហិកតា គ្របដណ្តប់លើឃុំចំនួន៦ ដែលជាប់ប្រព័ន្ធស្រោចស្រព ប៉ុន្តែការអនុវត្តជាក់ស្តែងបានដល់រហូត ២,៣៩២ ហិកតា ស្មើនឹង ១៨៤%នៃ ផែនការ។

លោកអភិបាលរងស្រុក បញ្ជាក់ថា គិតមកដល់ថ្ងៃនេះ អាជ្ញាធរអស់ក្តីបារម្ភរឿងកង្វះទឹកក្នុងប្រឡាយដើម្បីឱ្យពលរដ្ឋបូមស្រោចស្រពដំណាំស្រូវ និងការធ្វើស្រែប្រាំងរបស់ពួកគាត់ទៀតហើយ។

ជាមួយគ្នានេះ លោក ង៉ែត សុផល ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តារក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការចិញ្ចឹមសត្វ ក្នុងករណីដែលគ្មានភ្លៀងកក់ខែនាពេលខាងមុខនេះ។ ជាក់ស្ដែង មន្ទីរជំនាញធនធានទឹក និងឧតុនិយម ក៏បានស្នើសុំឱ្យពលរដ្ឋកាត់បន្ថយការធ្វើស្រូវប្រាំងលើកទី ២ ពិសេសតំបន់នៅឆ្ងាយពីប្រភពទឹក៕
អត្ថបទ ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


