ព័ត៌មានជាតិ
អាជ្ញាធរគ្រឿងញៀន៖ យុវសិស្សអាចក្លាយជាអាជ្ញាធរដ៏ស័ក្តិសិទ្ធិប្រចាំគ្រួសារ បើទទួលបានព័ត៌មានពិតពីបញ្ហាគ្រឿងញៀន
«យុវសិស្សអាចក្លាយជាអាជ្ញាធរដ៏ស័ក្តិសិទ្ធិប្រចាំគ្រួសារ បើគាត់ទទួលបានព័ត៌មានពិតពីបញ្ហាគ្រឿងញៀន»។ នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក ជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ចំនួន ២៣០នាក់ ស្រី ១៤០នាក់ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅសាលាអន្តរទ្វីបអាមេរិកាំងសាខាជ្រោយចង្វារ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។ ឆ្លើបតបទៅនឹងការងារនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក នេត សាវឿន ដែលបានដាក់ចេញនូវសេចក្តីណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡាផ្សព្វផ្សាយការយល់ដឹងទូទៅនៃគ្រឿងញៀនដល់សិស្ស គរុសិស្ស និងនិស្សិតទាំងក្នុងនិងក្រៅប្រព័ន្ធតាមរយៈការដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ប្រលងបញ្ចប់ការសិក្សា ការប្រជែងគំនូរ កំណាព្យស្តីពីបញ្ហាគ្រឿងញៀននៅគ្រប់គ្រឹះសា្ថនសិក្សាសាធារណៈ និងឯកជននានា។

លោកបានបន្ថែមទៀតថា យុវជន យុវតី នៅក្នុងវ័យ ១៣ឆ្នាំ ដល់ ១៨ឆ្នាំ នេះ គឺជាវ័យមួយដែលពោរពេញដោយការលូតលាស់ឆាប់ទទួលយកអ្វីៗដែលថ្មី ហើយយុវជន យុវតីម្នាក់អាចក្លាយជាអាជ្ញាធរសំខាន់ម្នាក់ប្រចាំគ្រួសារបើគាត់បានទទួលចំណេះដឹងច្បាស់ ឬព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ពួកគាត់ ហើយពួកគាត់អាចផ្សព្វផ្សាយ ឬពិគ្រោះពីបញ្ហាគ្រឿងញៀនជាមួយក្រុមគ្រួសារបានគ្រប់ពេលវេលា និងមានប្រសិទ្ធភាព។

ទន្ទឹមនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានអរគុណ និងកោតសសើរដល់គណគ្រប់គ្រងសាលាអន្តរទ្វីបអាមេរិកាំងសាខាជ្រោយចង្វារ ក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់សាលាដែលចូលរួមសហការអនុវត្តតាមយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាបទបញ្ជានានាសំដៅរក្សាបាននូវសុវត្ថិភាពសហគមន៍និងគ្រឹះស្ថានសិក្សា។
តាមរយ:វាគ្មិន ឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា សិស្សទាំងអស់ពិតជាក្លាហានខិតខំចូលរួមសកម្មភាពជាមួយវាគ្មិន ស្តាប់ ចែករំលែកចំណេះដឹង និងចម្ងល់នានាពីបញ្ហាគ្រឿងញៀន ហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


