ព័ត៌មានជាតិ
ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន
ស្វាយរៀង ៖ ក្រសួងព័ត៌មានបានរួមសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន និងApp NoDrug នៅទីរួមខេត្តស្វាយរៀង។

ពិធីនេះ បានធ្វើឡើងក្រោមវត្តមានលោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, និងឯកឧត្តម ម៉ែន អេង អភិបាលរង ខេត្តស្វាយរៀង ព្រមទាំងប្រតិភូ ក្រសួង ស្ថាប័ន និងមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែល៥០០នាក់។

នាឱកាសនោះដែរ លោក ឡុង សេង បានថ្លែងថា សភាពការណ៍គ្រឿងញៀន និងបំផុសឱ្យរួមគ្នាជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសហគមន៍គ្មានគ្រឿងញៀន និងបានស្នើសុំឱ្យគ្រប់សមាសភាពមាន៖ទូរទស្សន៍ វិទ្យុ សិល្បករ-សិល្បការិនី ពិធីករ-ពិធីការិនី អ្នកផលិតមាតិកា បន្តចូលរួមចំណែកក្នុងការបញ្ជ្រាបនូវការយល់ដឹងអំពីបញ្ហាគ្រឿងញៀន ទៅកាន់គ្រប់មជ្ឈដ្ឋាន។

ក្នុងឱកាសនោះដែរ លោក មែន អេង អភិបាលរង បានលើកឡើងដោយបានជំរុញឱ្យយុវជនស្រឡាញ់ការសិក្សា ខិតខំរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតល្អ។

លោកឧត្តមសេនីយ៍ឯកលឹម តុងហួត លើកឡើងពីវិនាសកម្ម នៃគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ឱ្យធ្វើការផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្កិ និងមនុស្សជាទីស្រឡាញ់ទាំងអស់ ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ ព្រមទាំងបានថ្លែងនូវអំណរគុណដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC ដែលតែងតែចូលរួមសកម្មភាពផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀនជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕




























-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


