ព័ត៌មានជាតិ
បង្រ្កាបករណីល្បែងស៊ីសង៥៣ទីតាំង បញ្ជូនជនសង្ស័យទៅតុលាការ៧២នាក់ ក្នុងរយៈពេល២៨ថ្ងៃ
រយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្តចំនួន១៥។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុខៈ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន ៧២នាក់ទៅតុលាការ។ ក្នុងចំនួន ២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ ចំណែកការបង្ក្រាបទីតាំងចំនួន២៤ទៀត ឃាត់មនុស្សបានចំនួន៤៩នាក់ យកមកអនុវត្តវិធានការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព មិនបញ្ជូនទៅតុលាការនោះទេ។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងចំណោមអាទិភាពការងារទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ទូច សុខៈ គូសបញ្ជាក់ថា អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ សមត្ថកិច្ចនគរបាលជាតិ ទាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍ននគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម និងប្រកប ដោយប្រសិទ្ធភាពនូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


