Connect with us

ព័ត៌មានជាតិ

ច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តចំនួន៥ នឹងជួយបង្កើនប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវច្បាប់ គោលនយោបាយ និងយុទ្ធសាស្តគាំទ្រ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ«មូលនិធិអភិវឌ្ឍន៍ជំនាញ»ក្រោមប្រធានបទ៖ អភិឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម ,អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ផែនទីបង្ហាញផ្លូវ ស្ដីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ឆ្នាំ ២០២២-២០៣៥, ផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិកត្រូនិក, និងផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា ឆ្នាំ ២០២៣-២០២៧ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា និងជំរុញឱ្យអស់សក្តានុពល និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងគោលដៅបង្កើត បង្កើនការងារ ដែលមានតម្លៃបន្ថែមខ្ពស់ ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីស្តារសេដ្ឋកិច្ច-សង្គម ឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងដើម្បីធានាចីរភាពនៃកំណើន ក្នុងរយៈពេលវែង ក៏ដូចជា ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលនិម្មាបនកម្មសេដ្ឋកិច្ចសកល ផងដែរ។

ដើម្បីសម្រេចគោលដៅនេះ តាមការរំពឹងទុក, ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងពន្លឿន និងពង្រឹងកម្មវិធីកែទម្រង់ និងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះៗ របស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម, ការទទួលខុសត្រូវ និងការបំពេញបន្ថែមគ្នាទៅវិញទៅមក ។

កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣, សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នៅទូទាំងប្រទេស និងកម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលជាការសបញ្ជាក់ឱ្យឃើញអំពីសារៈសំខាន់ និងអាទិភាពខ្ពស់នៃការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ, មុតស្រួច និងទាន់ពេល បានជំរុញឱ្យកម្ពុជាសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ ក្នុងអត្រា ប្រមាណ ៧% ជាមធ្យម ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះ មុនការមកដល់នៃជំងឺកូវីដ-១៩ រហូតបានប្រែក្លាយកម្ពុជា ពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ ។ លើសពីនេះទៀត ជាមួយនឹងមូលដ្ឋានសង្គម-សេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព, បរិយាបន្ន, សមធម៌ និងធន់នឹងវិបត្តិ សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានកំណើនក្នុងរង្វង់ប្រមាណជាង ៥% ក្នុងឆ្នាំ ២០២៣ និង ត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងរង្វង់ប្រមាណ ៦% នៅឆ្នាំ ២០២៤ បន្ទាប់ពីទទួលរងនូវការបង្អាក់ ដោយវិបត្តិជាសកលនៃជំងឺកូវីដ-១៩ និងទោះបីជាកម្ពុជា ត្រូវបន្តជួបប្រឈមនឹងសភាពការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ ក្នុងនោះ រួមមាន ៖ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយ, ពិសេសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការប្រយុទ្ធរវាងអ៊ីស្រាអែល និងហាម៉ាស់, កំណើនយឺតនៃសេដ្ឋកិច្ចសកល និងការថមថយនៃតម្រូវការនៅតាមបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម