ព័ត៌មានជាតិ
នៅផ្លូវតាង៉ូវ អាជ្ញាធរចុះរៀបចំឲ្យស្រឡះ បន្តចុះចងផ្អោបខ្សែភ្លើងធ្លាក់រយីករយោកឥតសណ្តាប់ធ្នាប់
ភ្នំពេញ៖ ដោយសារតែខ្សែបណ្តាញអគ្គិសនីតាមដងផ្លូវធ្លាក់រយីករយោកដូចសំបុក្រពីងពាង អាជ្ញាធរខណ្ឌច្បារអំពៅបានសហការជាមួយអង្គភាពអគ្គិសនីកម្ពុជា ចុះរៀបចំចងផ្អោបឲ្យមានរបៀបរៀបរយឡើងវិញ។
លោក អ៊ុង រ៉ូន ចៅរងទី១ សង្កាត់និរោធបានឲ្យដឹងថា ខ្សែបណ្តាញអគ្គិសនីរបស់រដ្ឋគឺបានរៀបចំតបណ្តាញបានល្អ តែបណ្តាញខ្សែកាបផ្សេងៗ បានតដាក់ឲ្យអតិថិជន ដោយពុំបានត្រឹមត្រូវតាមបច្ចេកទេសបង្កឲ្យធ្លាក់រយីករយាគដូចសំបុក្រពីងពាង។ ដូច្នេះហើយទើបអាជ្ញាធរបានសហការជាមួយអង្គភាពអគ្គិសនីរដ្ឋចុះលើក និងចងផ្អោបកុំឲ្យធ្លាក់រយីករយាគដូចមុន។


លោកចៅសង្កាត់រងបន្តថា មកដល់ថ្ងៃនេះកម្លាំងបានចុះរៀបចំខ្សែបណ្តាញ កំពុងធ្វើនៅតាមបណ្តោយផ្លូវតាងៅ សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញនឹងបន្តធ្វើឲ្យទាល់តែរួចរាល់។
ទាក់ទិនទៅនឹងការចុះរៀបចំខ្សែបណ្តាញអគ្គិសនីដែលធ្លាក់រយីករយោកនេះលោកគុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការ សាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៦ខែកុម្ភះនេះថា នៅតាមដងផ្លូវមួយចំនួនក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ពិតជាមានខ្សែបណ្តាញអគ្គិសនី និងខ្សែកាបស្ថិតក្នុងភាពរញ៉េរញ៉ៃមែន។ អាជ្ញាធរខណ្ឌច្បារអំពៅ បានសហការជាមួយអង្គភាពអគ្គិសនីកម្ពុជាចុះរៀបចំ ចងផ្អោបខ្សែបណ្តាញកុំឲ្យធ្លាក់រយីករយោក និងកាត់ខ្សែចាស់ចេញដែលពុំមានការចាំបាច់ ព្រោះខ្សែខ្លះជាខ្សែកាបលែងប្រើប្រាស់ជាយូរណាស់មកហើយ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


