ព័ត៌មានជាតិ
សមាគមក្រុមការងារ១០០រាត្រី ស្នើសាធារណជនបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់សង្គម
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមក្រុមការងារ១០០រាត្រី បានចេញសេចក្តីអំពាវនាវលុបបំបាត់ល្បែងស៊ីសង ដោយស្នើទៅសាធារណជនដែលកំពុងធ្វើអាជីកម្មល្បែងស៊ីសង និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម គួរបញ្ឈប់សកម្មភាពទាំងអស់នេះចោល ព្រោះជាការប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ។

នៅក្នុងសេចក្តីអំពាវនាវនោះបញ្ជាក់ថា ល្បែងស៊ីសងមិនបានជួយឱ្យពលរដ្ឋមានការជីវភាពធូរធារឡើយ ហើយក៏មិនមែនជួយឱ្យសេដ្ឋកិច្ចជាតិកើនឡើងដូចគ្នា។ ផ្ទុយទៅវិញ ល្បែងស៊ីសងនាំឱ្យប្រជាពលរដ្ឋ បាត់បង់ឆន្ទៈក្នុងការពង្រឹង បណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ខ្លួន គ្រួសារ និងសង្គមទៅមុខបន្ថែមទៀត ព្រមទាំងពេលវេលារបស់សាធារណជនដែលនិយមចូលចិត្តនូវការភ្នាល់ល្បែងស៊ីសង ទាំងនេះជាផលប៉ះពាល់ដោយប្រយោលមួយចំពោះធនធានមនុស្សក្នុងសង្គម និងជះឥទ្ធិពលមួយយ៉ាងអាក្រក់សម្រាប់ជាតិសាសន៍យើងនេះ។
កន្លងមក សមាគមក្រុមការងារ១០០រាត្រី មើលឃើញថាមានល្បែងស៊ីសងសឹងតែគ្រប់កន្លែងទាំងអស់ ដូច្នេះ លើកកម្ពស់ទៅដល់អាជ្ញាធរដែលមានសមត្ថកិច្ច និងអភិបាល នៃគណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសភូមិ-ឃុំ មេត្តាពិនិត្យទៅលើការអនុញ្ញាតឱ្យបើកនូវល្បែងស៊ីសង ព្រមទាំងប្រភេទល្បែងស៊ីសងតាមអនឡាញ និងការផ្សាយពាណិជ្ជកម្មអំពីល្បែងស៊ីសង ដែលវាងាយជះឥទ្ធិពលទៅដល់យុវជនដែលនិយមតាមដានបណ្ដាញសង្គមនានា ទទួលបាននូវការផ្សព្វផ្សាយនោះ និងអនាគតរបស់សង្គមជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរតែងតែយកចិត្តទុកដាក់រឹតបន្តឹង និងបង្ក្រាបគ្រប់ទម្រង់នៃល្បែងស៊ីសងដោយមានជាវិធានការផ្សេងៗ ដើម្បីរក្សាសន្តិសុខសម្រាប់ប្រជាជន។ សមាគមក្រុមការងារ១០០រាត្រី ក៏គាំទ្រទៅដល់ប្រមុខថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ ជាពិសេសចំពោះបញ្ហាល្បែងស៊ីសងតាមតំបន់ ស្រុកមួយចំនួន និងបញ្ហាដទៃទៀតដែលតាមដោះស្រាយបញ្ហាជាបន្តបន្ទាប់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


