សន្តិសុខសង្គម
សមត្ថកិច្ចក្រុងអរិយក្សត្រ ឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមម្នាក់យកមកអនុវត្តច្បាប់
ស្ត្រីម្នាក់ជាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងអរិយក្សត្រចឃាត់ខ្លួនយកទៅសួរនាំ និងចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យស្ថិតនៅក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ទី ឈូករី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅទីតាំងកើតហេតុ ។ វត្ថុតាងចាប់យក ទូរសព្ទ័ដៃចំនួន ០១គ្រឿង ក្រដាសA4 កាត់រួច មិនទាន់កត់លេខចំនួន០៥សន្លឹកប៉ិចចំនួន ០១ដើម។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងបានចុះទៅបង្ក្រាបដល់ទីតាំងកត់ឆ្នោតខាងលើ ដោយឃើញអ្នកកត់ឆ្នោតកំពុងអង្គុយកត់នៅក្នុងផ្ទះរបស់ខ្លួន ទើបកម្លាំងបានចូលទៅឃាត់ខ្លួនអ្នកកត់ឆ្នោត និងដកហូតបានវត្ថុតាងមួយចំនួន ហើយបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាម រយៈពេលជាង១ខែមកហើយ ដោយក្នុង១ថ្ងៃកត់ឆ្នោតបានប្រាក់ពី២០ ទៅ៣០ម៉ឺនរៀល ដែលគិតទឹកគឺក្នុង១ម៉ឺនរៀល បានទឹក១ពាន់រៀល ហើយព្រឹកឡើងបានប្រមូលប្រាក់យកទៅអោយមេម្នាក់(មិនស្គាល់) ដោយផ្ញើតាមធនាគារជារៀងរាល់ថ្ងៃ។
បច្ចុប្បន្នស្ត្រីជាជនជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះនអាសន្នជាមួយវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


