ព័ត៌មានជាតិ
សហភាពអង្គការសង្គមស៊ីវិល គាំទ្រចំណាត់ការរបស់នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបគ្រឿងញៀនគ្រប់ក្រសួង-ស្ថាប័ន
សហភាពអង្គការសង្គមស៊ីវិល បានគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចាត់វិធានការម៉ឺងម៉ាត់តាមគ្រប់ក្រសួង-ស្ថាប័ន ពោល គឺត្រូវប្រយុទ្ធប្រឆាំងដាច់ខាតចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀន និងឈានដល់ការបញ្ចប់មុខតំណែង ឬបណ្តេញចេញពីក្របខណ្ឌក្នុងករណីរកឃើញបទល្មើសនេះ។ នេះ បើតាមការចេញញត្តិគាំទ្ររបស់ សហភាពអង្គការសង្គមស៊ីវិល នៅថ្ងៃទី២១ ខែកុម្ភៈ ។

ការចេញញត្តិគាំទ្រនេះ គឺបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជានៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ តម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ក្នុងករណីរកឃើញថា បានប្រើប្រាស់ និងពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

សហភាពអង្គការសង្គមស៊ីវិល លើកឡើងថា បទបញ្ជានេះ ពិតជាសំខាន់ណាស់ក្នុងការលើកស្ទួយមុខមាត់ កិត្តិយស និងភាពស្អាតស្អំរបស់ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវដើរតួនាទីជាគំរូដ៏ល្អក្នុងការបម្រើប្រជាជាន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែប៉ះពាល់ដល់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន ជាពិសេស សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមផងដែរ។
សូមជម្រាបថា នៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ រដ្ឋាភិបាលបានចាត់វិធានការយ៉ាងតឹងរឹងចំពោះការលុបបំបាត់គ្រឿងញៀន ជាពិសេស ចំពោះមន្ត្រីនគរបាលជាតិ ដែលត្រូវបានរកឃើញថាមានការប្រើប្រាស់ ឬ ជួញដុរគ្រឿងញៀន។ កន្លងមក ថ្នាក់ដឹកនាំក៏បានបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីនគរបាលជាច្រើនរូប ដែលរកឃើញថាបានប្រព្រឹត្តបទល្មើសគ្រឿងញៀនថែមទៀតផង៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន