ព័ត៌មានជាតិ
យុវជន ESEA ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការ ICJ
យុវជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកសំណុំរឿងទៅប្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

យុវជន ESEA ចេញញត្តិនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា «យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ហានេះដាក់ប្ដឹងទៅ ICJ»។
យុវជន ESEA បានបន្តថា កម្ពុជាបាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពចាស់ទុំខាងនយោបាយ ការទូតយ៉ាងម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបន្តកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពល្អជាមួយប្រទេសថៃ និងបណ្តាប្រទេសជិតខាងរហូតមក។

ក្នុងន័យនេះ យុវជន ESEA បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិ បូរណភាពដែនដី និងសូមកុំធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលដែលពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា។
យុវជន ESEA បានជំរុញឱ្យពលរដ្ឋកុំជឿ ឬចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហក គ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់ បណ្តុះគំនិតហិង្សាដោយចេតនាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពជាតិរបស់កម្ពុជា។ ដោយបានប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


